ពានរង្វាន់ AFC CUP 2021 គឺជាពានរង្វាន់ ក្លិបបាល់ទាត់ដ៏ធំបំផុតទី2 របស់ទ្វីបអាស៊ី ដែលមានប្រទេសចំនួន35 មកពីតំបន់អាស៊ីទាំងមូលចូលរូមប្រកួត ក្នុងនោះដែរតំបន់អាស៊ាន មានប្រទេសចំនួន10 លើកលែងតែថៃ 1គត់ ដែលមិនបានចូលរួមក្នុងពានមួយនេះ។
បើនិយាយពីតំបន់អាស៊ាន គឺទទួលបានកៅអីចំនួន 16ក្រុម ក្នុងនោះដែរ ក្រុមដែលឡើងទៅដល់វគ្គចែកពូល ដោយស្វ័យប្រវត្តិមាន 10ក្រុម ហើយ 6ក្រុមផ្សេងទៀត ត្រូវប្រកួតជម្រុះ ប្រជែងគ្នាដណ្ដើម កៅអី3 ក្នុងវគ្គចែកពូលនេះ។
ក្នុងនោះ កម្ពុជាទទួលបាន 2កៅអី ដោយ 1ក្រុម (បឹងកេត ដែលឈ្នះពានលីគកំពូល) នឹងឡើងទៅវគ្គចែកពូលដោយស្វ័យប្រវត្តិ ហើយ 1ក្រុមទៀត (ក្រុមឈ្នះពានរង្វាន់សម្តេចហ៊ុនសែន) នឹងត្រូវប្រកួតវគ្គជម្រុះ ដើម្បីប្រជែងកៅអី វគ្គចែកពូលនេះ៕