Mario Gjurovski គ្រូបង្វឹកថ្មី ដែលមិនមានបទពិសោធ ដឹកនាំក្រុមទាល់តែសោះនោះ បានដឹកនាំក្រុម SCG Muangthong United FC ទទួលបានជ័យជម្នះ 2ប្រកួតជាប់គ្នាហើយ ដែលនេះជាកំណត់ត្រាដ៏ល្អមិនធ្លាប់មាន របស់ក្រុមដែលកំពុងត្រដាបត្រដួសខ្លាំង 1នេះ។
ទោះជាបានជួយក្រុមឱ្យឈ្នះ 2ប្រកួតជាប់គ្នាក៏ពិតមែន ប៉ុន្តែក្លិបមួយនេះ ស្ទើរតែលែងមានឱកាសដណ្តឹមពានទៅហើយ ដោយសារតែការបរាជ័យផ្ទួនៗ កាលពីដើមរដូវកាល ដោយក្រុមមួយនេះ កំពុងតែត្រូវការស្ថារទម្រង់ឡើងវិញ និងកំពុងស្ថិតនៅលេខរៀងទី៨ ក្នុងចំណោមក្រុមទាំង16 នៃលីគកំពូលរបស់ថៃ។
គួរឱ្យដឹងដែរថា ក្លិប SCG Muangthong United FC កំពុងតែធ្លាក់ក្នុងហានិភ័យ ក្រោយឆ្លងកាត់ 8ប្រកួតកន្លងមក ពួកគេរកតែ 10ពិន្ទុមិនបានផង និងកំពុងឈរនៅលេខរៀងទី11 លើតំបន់ដែលត្រូវកាត់ចេញត្រឹមតែ 4ពិន្ទុប៉ុណ្ណោះ៕