ថ្មីៗនេះ ក្រុមអ្នកជំនាញខាងប្រព័ន្ធសុវត្ថិភាពអ៊ីនធើណិតដ៏ល្បីល្បាញ ឈ្មោះថា Raspberry អាចផលិតបាន ឧបករណ៍ដ៏ទំនើប ដែលពួកគេឱ្យឈ្មោះថា Raspberry Pi 400: a computer in a keyboard ឬហៅម្យ៉ាងទៀតថា self-contained computer built into a keyboard ។
ក្ដារចុចខាងលើនេះ បំពាក់ដោយបន្ទះឈីប ដែលដំណើរការដោយ Raspberry pi OS ផ្ទាល់ និងមានរន្ធដោតជាច្រើន ដូចនឹងតួកុំព្យូទ័រយួរដៃសព្វថ្ងៃដែរ តែអ្វីដែលធ្វើឱ្យវាពិសេសនោះគឺ អ្នកគ្រាន់តែទិញអេក្រង់ Monitor (ប្រភេទណាក៏បាន)មក រួចហើយដោតខ្សែពីអេក្រង់ ភ្ជាប់នឹងក្តារចុចដ៏អស្ចារ្យមួយនេះ បន្ទាប់មក ចុចប៊ូតុង Power វានឹងដំណើរបានភ្លាម មិនបាច់ចាំយូរឡើយ។
រីឯលក្ខណសម្បត្តិខាងក្នុង នៃក្តារចុចនេះ គឺបំពាក់ដោយបន្ទះឈីប CPU Quad-core Cortex-A72 ល្បឿន 64-bits [email protected] , ជម្រើស RAM 4GB ប្រភេទ LPDDR4 មានភ្ជាប់ប្រព័ន្ធ Bluetooth BLE 5.0 និងមានអង់តែន Dual band Wi-Fi លេខ IEE 802.11 AC និងថែមទាំងមានកង្ហារ Heatsink រក្សាសីតុណ្ហភាពឱ្យត្រជាក់ កុំឱ្យក្ដៅខ្លាំង ដែលកង្ហារតូចនេះ ស្រដៀងនឹងកង្ហារ Water Cooling នៅលើ desktop ប្រភេទហ្គេម ឬកាត់ក្រាហ្វិកធំៗដែរ។
យោងតាមវេបសាយផ្លូវការរបស់ Raspberry បានឱ្យដឹងថា ក្តារចុចដ៏អស្ចារ្យមួយនេះ ត្រូវបានដាក់លក់ ក្នុងតម្លៃតែ 70ដុល្លារប៉ុណ្ណោះ។ ចំណែកឯអេក្រង់ អ្នករកអាចទិញបានខ្លួនឯង ឬភ្ជាប់ជាមួយអេក្រង់ ដែលអ្នកកំពុងប្រើ ក៏បាន៕
សូមទស្សនា វីដេអូដំណើរការខាងក្រោម៖
ប្រភព៖ Raspberry