កន្លែងចាស់មិនបានផ្លាស់ប្ដូរឡើយសូម្បីតែបន្ដិច តែអនុស្សាវរីយ៍ស្នេហ៍ផ្អែមល្ហែមរបស់មនុស្សពីរនាក់ដែលស្រឡាញ់គ្នា ត្រូវបានផ្លាស់ប្ដូរ។ ហេតុតែស្រឡាញ់ ហេតុតែនឹក ហេតុតែបារម្ភ ទើបធ្វើឱ្យបុរសម្នាក់ឈឺចុកចាប់ដោយសារស្រមោលស្នេហ៍អតីតកាលនៅនឹងកន្លែងដែលគេតែងតែមករំឭក និងដាស់អារម្មណ៍ខ្លួនឯងជានិច្ច។
មនោសញ្ចេតនារបស់លោក ហេង ពិទូ ត្រូវបានចងក្រងជាសាច់រឿងមួយ ហើយតាក់តែងជាបទចម្រៀង កំពុងរៀបរាប់ពីអារម្មណ៍ដ៏សោកសៅទាំងនោះ និងកំពុងតែទាក់ចិត្តយុវវ័យយ៉ាងខ្លាំង។
មេឡូឌីមួយៗ យឺតៗ ជាលក្ខណៈប្រភេទបទស្ល៊ូរ៉ុក ស្ដាប់ហើយមានអារម្មណ៍ថា លន្លង់លន្លោច ស្រណោះស្តាយ និងពីរោះខ្លាំងបំផុតដល់ថ្នាក់ព្រឺសម្បុរខ្ញាកមួយបទនេះ មានចំណងជើងថា «គេចង់ ឬ She wanted» បានបង្ហោះនៅលើ Page Facebook ផ្ទាល់របស់លោក ហេង ពិទូ កាលពី 16 ម៉ោងមុននេះ ឥឡូវនេះមានទស្សនិកជនគាំទ្រទស្សនារហូតដល់ទៅ 185K Views ទៅហើយ។
ចង់ដឹងថា តើពីរោះប៉ុនណានោះ តោះ! មកស្ដាប់ទាំងអស់គ្នាតាមរយៈវីដេអូខាងក្រោមនេះ ៖