ក្លិបបាល់ទាត់ Everton ដែលជាក្រុមលេខ1 នៃតារាង Premier League ថ្វីដ្បិតតែសប្តាហ៍ទី 6នេះ ស្ថិតនៅកំពូលតារាងដដែលក៏ពិតមែន ក៏ប៉ុន្តែក្រុមមួយនេះ បានស្គាល់ភាពបរាជ័យ ជាលើកដំបូងហើយ ក្នុងរដូវកាល2020-2021។
នៅតង់ទី1 ក្រុមម្ចាស់ផ្ទះ Southampton បាននាំមុខលើក្រុមដែលកំពុងឡើងជើង Everton ក្នុងលទ្ធផល 2-0 ទៅហើយ។ ខណៈចូលដល់តង់ទី2 ទោះជាក្រុមលោក Ancelotti ខំព្យាយាមវាយសម្រុកវិញយ៉ាងណា ក៏មិនអាចទម្លាយសំណាញ់ទីរបស់ក្រុមម្ខាងទៀតបានដែរ។ ថែមទាំងនៅនាទីទី71 ខ្សែការពារ Digne ទទួលបានកាតក្រហមទៀត ធ្វើឱ្យ Everton លែងមានឱកាសវាយបកបានគ្រាប់បាល់ដោយបរិយាយ។
គួរជម្រាបឱ្យដឹងដែរថា ក្រុមកំពូលតារាង Everton កំពុងតែត្រូវបានប្រដេញតាមពិន្ទុដោយក្រុម 1ផ្សេងទៀត គឺ Liverpool ដែលមាន 13ពិន្ទុស្មើគ្នា តែចាញ់គ្រាប់ចំណេញដល់ទៅ 4គ្រាប់៕