ការប្រកួតពានរង្វាន់លីគកំពូលកម្ពុជាឆ្នាំ2020នេះ បានបិទបញ្ចប់ជាផ្លូវការហើយ ដោយក្រុមបឹងកេត ដណ្ដើមបានតំណែងជើងឯក(លេខ1) ខណៈដែលព្រះខ័នរាជស្វាយរៀង ទទួលបានចំណាត់ថ្នាក់លេខ2 ហើយខាងក្រោមនេះ គឺជារង្វាន់ សម្រាប់ម្ចាស់ជយលាភីទាំងឡាយ ដែលបានប្រគល់កាលពីពេលកន្លងទៅរួចហើយ៖
-ម្ចាស់ជើងឯក ៖ ក្រុមបឹងកេត ប្រាក់រង្វាន់ 150លានរៀល។
-រងជើងឯក ៖ ក្រុមព្រះខ័នរាជស្វាយរៀង ប្រាក់រង្វាន់ 60លានរៀល។
-លេខ3 ៖ ក្រុមក្រសួងការពារជាតិ ប្រាក់រង្វាន់ 50លានរៀល។
-រង្វាន់គោរពវិន័យល្អជាងគេ ៖ ក្រុមយុវជនអាយុក្រោម 18ឆ្នាំ សាលាបាល់ទាត់ជាតិបាទី ប្រាក់រង្វាន់ 40លានរៀល។
-កីឡាករល្អជាងគេ ៖ ម៉ាត់ នុរុណ (ក្លិបបឹងកេត) ប្រាក់រង្វាន់ 3លានរៀល ។
-កីឡាករស៊ុតបញ្ចូលទីបានច្រើនជាងគេ ៖ Jean Marie Privat (ព្រះខ័នរាជស្វាយរៀង) ប្រាក់រង្វាន់ 3លានរៀល។
-អ្នកចាំទីល្អជាងគេ ៖ ហ៊ុល គឹមហ៊ុយ (បឹងកេត) ប្រាក់រង្វាន់ 3លានរៀល។
-អាជ្ញាកណ្តាលល្អ ៖ ជួប វិសាល, គីមស៊ី ពិសាល, ជី សាមឌី, ហេង សុខលី ប្រាក់រង្វាន់ 8លានរៀល៕