តាមរយៈសារព័ត៌មាន Teenee បានឱ្យដឹងថា អ្នកលេងបណ្ដាញសង្គមអ៊ីនស្តាក្រាម មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះបវរកញ្ញា Miss Universe 2015 ដែលបានបាត់មុខមួយរយៈ ហើយថ្មីៗនេះនាងបានបង្ហាញវត្តមានសាជាថ្មីតាមរយៈការបង្ហាញម៉ូដដែលធ្វើឱ្យមជ្ឈដ្ឋានមហាជនមានការងឿងឆ្ងល់យ៉ាងខ្លាំង និងមើលនាងសឹងតែមិនស្គាល់ ព្រោះថា នាងមានសម្រស់ស្អាត ហើយក្មេងជាងកាលពីពេលដែលនាងប្រកួតបវរកញ្ញាទៅទៀត។
បវរកញ្ញារូបនេះមានឈ្មោះថា Alonzo Wurtzbach ជាបវរកញ្ញាឯកប្រចាំប្រទេស ហ្វ៊ីលីពីន ឆ្នាំ2015 ហើយគួររំឭកផងដែរថា កាលពីពេលប្រកួតនៅវគ្គផ្តាច់ព្រ័ត្រនោះ នាង និងបរវកញ្ញា Columbia ដែលមានឈ្មោះថា Ariadna Gutierrez មានការខកចិត្តយ៉ាងខ្លាំងចំពោះពិធីករដែលបានប្រកាសលទ្ធផលខុសឈ្មោះ ហើយមួយភ្លែតក្រោយមកគណៈកម្មការបានដកហូតមកុដពីបវរកញ្ញា Columbia មកប្រគល់ឱ្យបវរកញ្ញាប្រទេស ហ្វ៊ីលីពីនដែលជារូបនាងវិញ ធ្វើឱ្យពិភពលោករិះគន់កម្មវិធីនេះយ៉ាងខ្លាំងក្លានៅពេលនោះ។
គួរបញ្ជាក់ផងដែរ បច្ចុប្បន្នភាពរបស់បវរកញ្ញាហ្វ៊ីលីពីនរូបនេះគឺមានសម្ផស្សស្បែកមុខ ដងខ្លួនកាន់តែស្រស់ស្អាត និងមើលទៅក្មេងជាងកាលពីពេលដែលនាងកំពុងប្រកួត Miss Universe ទៅទៀត តែនាងមិនបានបញ្ជាក់បន្ថែមពីអ្វីទាំងអស់ នាងគ្រាន់បានចេញមុខមកថតបង្ហាញម៉ូដឱ្យទស្សនាវដ្តីល្បីឈ្មោះមួយរបស់ហ្វ៊ីលីពីនប៉ុណ្ណោះ។
ដើម្បីឱ្យកាន់តែជាក់ច្បាស់សូមទស្សនារូបភាពរបស់បវរកញ្ញាឯកប្រចាំប្រទេសហ្វ៊ីលីពីនឆ្នាំ2015 ខាងក្រោមនេះ៖