កាលពីយប់ថ្ងៃអាទិត្យ ក្រុមបាល់ទាត់បឹងកេត បានក្លាយជាម្ចាស់ពានជើងឯកលីគកំពូលកម្ពុជា រដូវកាល2020 ក្រោយទាត់ស្មើ ភ្នំពេញក្រោន ដោយលទ្ធផល 1ទល់នឹង1។
គ្រាប់បាល់ជើងឯកក្នុងវិនាទីចុងក្រោយ (នាទី90+7) ក្រុមបាល់ទាត់បឹងកេត បានវាយបកបានវិញ ដោយកីឡាករ Zhama Bata ក្រោយការបញ្ជូនបាល់ដ៏ល្អរបស់ ម៉ាត់ នុរុណ។ ចំណែកឯក្រុមព្រះខ័នរាជស្វាយរៀងបានរបូតពានពីដៃដោយសោកស្តាយ ទោះបីជាបានយកឈ្នះណាហ្គាវើលដ៍ក្នុងលទ្ធផល 4ទល់នឹង0 ក៏ដោយ។
គួរឱ្យដឹងដែរថា នេះគឺជាលើកទី4ហើយ ដែលក្រុមបឹងកេតបានកាន់ពានរង្វាន់លីគកំពូលកម្ពុជា (២០12, 2016, 2017, 2020)៕