មនុស្សចំនួន10នាក់ដែលរកប្រាក់បានច្រើនជាងគេនៅក្នុងអាណត្តិប្រធានាធិបតី Donald Trump មានទ្រព្យបន្ថែមសរុប490ពាន់លានដុល្លារអាមេរិក ដែលតួលេខនេះ ច្រើនជាងទ្រព្យសរុបរបស់មហាសេដ្ឋីទាំងអស់នៅប្រទេសរុស្ស៊ីទៅទៀត។
យោងតាមទស្សនាវដ្ដី Forbes លោក Donald Trump បានក្លាយជាប្រធានាធិបតីអាមេរិកដ៏អស្ចារ្យដំបូងគេសម្រាប់មហាសេដ្ឋីទាំង10រូបនេះ។ ចាប់តាំងពីលោក Trump បានចូលកាន់កាប់សេតវិមានកាលពីចុងឆ្នាំ2016 ទ្រព្យសរុបរបស់ក្រុមមហាសេដ្ឋីអាមេរិក បានកើនឡើងជិត1លានលានដុល្លារបន្ថែមទៀត ដែលនាំឱ្យទ្រព្យសរុបរបស់ពួកគេបានឡើងដល់2.9លានលានដុល្លារ។
ខាងក្រោមនេះគឺជាមហាសេដ្ឋី10រូបនៅសហរដ្ឋអាមេរិកដែលរកប្រាក់បានច្រើនជាងគេបង្អស់ រាប់ចាប់តាំងពីលោក Trump បានក្លាយជាប្រធានាធិបតីកាលពីឆ្នាំ2016៖
1. Jeff Bezos
ទ្រព្យសុទ្ធ៖ 189ពាន់លានដុល្លារ
ទ្រព្យដែលបានកើនឡើង៖ 121ពាន់លានដុល្លារ
នៅពេលលោក Donald Trump បានជាប់ឆ្នោត លោក Jeff Bezos ដែលជាស្ថាបនិក និងជា CEO របស់ Amazon ទើបតែបានលោតរំលងមហាសេដ្ឋី Warren Buffett ដោយក្លាយជាអ្នកមានទ្រព្យច្រើនជាងគេលំដាប់ទីពីរនៅសហរដ្ឋអាមេរិក។
4ឆ្នាំកន្លងទៅនេះ ទ្រព្យរបស់លោក Bezos បានកើនឡើង121ពាន់លានដុល្លារបន្ថែមទៀត ហើយក្លាយជាអ្នកមានទ្រព្យច្រើនជាងគេបង្អស់ក្នុងពិភពលោក។ ថ្វីបើត្រូវលោក Trump រិះគន់ជាច្រើនលើក ប៉ុន្តែ Amazon នៅតែកើនឡើងជាង300% រាប់ចាប់ពីឆ្នាំ2016។ កាលពីខែសីហា2020 លោក Bezos បានក្លាយជាមនុស្សដំបូងគេក្នុងប្រវត្តិសាស្ត្រ ដែលមានទ្រព្យលើសពី2សែនលានដុល្លារ។ ប្រការនេះនៅតែបន្តកើតឡើង បើទោះជាលោកត្រូវលែងលះ និងចែកភាគហ៊ុនឱ្យអតីតភរិយា MacKenzie Scott ចំនួន25% ក្នុងចំណោមភាគហ៊ុនដែលលោកកំពុងកាន់កាប់នៅក្នុងក្រុមហ៊ុន។ បើសិនជាមិនបានលែងលះទេ នោះទ្រព្យរបស់លោកនឹងឡើងដល់250ពាន់លានដុល្លារអាមេរិក។
2. Elon Musk
ទ្រព្យសុទ្ធ៖ 9ម៉ឺនលានដុល្លារ
ទ្រព្យដែលបានកើនឡើង៖ 79ពាន់លានដុល្លារ
3. Steve Ballmer
ទ្រព្យសុទ្ធ៖ 73ពាន់លានដុល្លារ
ទ្រព្យដែលបានកើនឡើង៖ 44ពាន់លានដុល្លារ
4. Mark Zuckerburg
ទ្រព្យសុទ្ធ៖ 96
ទ្រព្យដែលបានកើនឡើង៖ 44ពាន់លានដុល្លារ
5. Dan Gilbert
ទ្រព្យសុទ្ធ៖ 44ពាន់លានដុល្លារ
ទ្រព្យដែលបានកើនឡើង៖ 39ពាន់លានដុល្លារ
6. Bill Gates
ទ្រព្យសុទ្ធ៖ 117ពាន់លានដុល្លារ
ទ្រព្យដែលបានកើនឡើង៖ 35ពាន់លានដុល្លារ
7. Alice Walton, Jim Walton និង Rob Walton (បងប្អូននៃត្រកូល Walton ដែលជាអ្នកកាន់កាប់បណ្ដាញផ្សារ Walmart)
ទ្រព្យសុទ្ធ៖ (រាប់តាមលំដាប់លំដោយ) 67ពាន់លាន, 67ពាន់លាន និង66ពាន់លានដុល្លារអាមេរិក
ទ្រព្យដែលបានកើនឡើង៖ (រាប់តាមលំដាប់លំដោយ) 33ពាន់លានដុល្លារ 32ពាន់លានដុល្លារ និង32ពាន់លានដុល្លារ
10. Larry Ellison
ទ្រព្យសុទ្ធ៖ 79ពាន់លានដុល្លារ
ទ្រព្យដែលបានកើនឡើង៖ 3ម៉ឺនលានដុល្លារអាមេរិក
សូមបញ្ជាក់ថា តម្លៃទ្រព្យខាងលើនេះត្រូវបានគិតចាប់ពីដំណាក់កាលបោះឆ្នោតនៅអាមេរិក ឆ្នាំ2016 រហូតមកដល់ថ្ងៃទី19តុលា2020៕
ប្រភព៖ Forbes