កាលពីថ្ងៃសុក្រសប្ដាហ៍មុន ក្រុមហ៊ុនជំនាញផលិតរ៉ូបូតឈានមុខគេនៅ កូរ៉េខាងត្បូង Hyundai Robotics Co.បានប្រកាសជាផ្លូវការ នូវជំហានថ្មីមួយ របស់ខ្លួន ជាមួយក្រុមហ៊ុន KFC ដែលកំពុងមានវត្តមាននៅក្នុងប្រទេសកូរ៉េ និងជាយីហោហាងអាហារសម្រន់ (fast food) ដ៏ល្បីជាងគេលើពិភពលោក។
កិច្ចព្រមព្រៀងរបស់ក្រុមហ៊ុនទាំង2 បានធ្វើឱ្យវិស័យ food-tech market នៅកូរ៉េ ឈានទៅមុខ 1កម្រិតទៀត ពោលគឺ នឹងប្រើប្រាស់កម្លាំងម៉ាស៊ីនរបស់ រ៉ូបូត មកបម្រើសេវាកម្មផ្នែកចម្អិនផ្សេងៗ ដូចជា ចៀនមាន់ និងបំពងដំឡូង ជាដើម។
ស្របពេលជាមួយគ្នានេះដែរ ក្រុមហ៊ុន Hyundia ក៏គ្រោងនឹងផលិតជា តួខ្លួនរ៉ូបូតទាំងមូលតែម្ដង ហើយមិនមែនត្រឹមតែប៉ុណ្ណឹងទេ Hyundia ដែលបានសហការនឹង KIT ក៏នឹងផ្តោតលើ Software development ដោយនឹងប្រើប្រាស់បណ្ដាញ 5G, បច្ចេកវិទ្យា AI និង Big Data Solutions ដើម្បីអភិវឌ្ឍវិស័យរ៉ូបូតរបស់ខ្លួន ឱ្យកាន់តែខ្លាំងជាងនេះទៀតផងដែរ។
សូមជម្រាបជូនដែរថា ក្នុងឆ្នាំ2022 ខាងមុខនេះ វិស័យ food-tech market ទូទាំងពិភពលោក ត្រូវបានគេសន្មតថា អាចនឹងកើនឡើងក្បែរ 6% (ប្រមាណ 5,8%)ជាមួយនឹងទឹកប្រាក់ ច្រើនជាង 250ប៊ីលានដុល្លារអាមេរិក៕