ដោយសារតែ Premier League តម្រូវឱ្យក្លិបនានាកាត់ចោលកីឡាករបរទេសចំនួន 2រូប ចេញពីបញ្ជីឈ្មោះ ដោយទុកឱ្យមានកីឡាករបរទេស ត្រឹមតែ 17នាក់ប៉ុណ្ណោះ។
ក្នុងចំណោមកីឡាករ 2រូបនេះ គឺមានកីឡាករខ្សែបម្រើសញ្ជាតិអាល្លឺម៉ង់ Mesut Ozil ត្រូវបានក្លិប Arsenal ដកឈ្មោះចេញពីបញ្ជីឈ្មោះកីឡាករ សម្រាប់ចូលរួមប្រកួត Premier League និង Europa League ហើយកាលពីថ្ងៃពុធ ទី21 ខែតុលា ឆ្នាំ2020 ថ្មីៗនេះ។
បន្ទាប់ពីមិនបានចូលរួមការប្រកួតធំៗទាំង2 ខាងលើនេះ Ozil ក៏បានចេញសារមួយច្បាប់ បង្ហាញពីភាពមិនសប្បាយចិត្ត និងអស់ជំនឿទៅនឹងក្លិប Arsenal ដែលគេខំជឿទុកចិត្តរាប់ឆ្នាំមកហើយ៕