ការប្រកួតពានរង្វាន់យុវជនអាយុក្រោម 19ឆ្នាំ ប្រចាំទ្វីបអាស៊ី AFC U19 Championship 2020 គ្រោងធ្វើឡើងតាំងពីថ្ងៃទី14 ដល់ 31 តុលា ឆ្នាំ2020 កន្លងទៅ តែដោយសារតែបញ្ហាកូវីដ-19 មិនទាន់បានដោះស្រាយរួចរាល់ ទើបតម្រូវឱ្យលើកពេល ដោយមិនច្បាស់កាលបរិច្ឆេទ រហូតមកទល់នឹងពេលនេះ។
លោក Mochamad Iriawan តំណាងប្រទេសឥណ្ឌូនេស៊ី ដែលជាម្ចាស់ផ្ទះ FIFA U-19 WORLD CUP បានប្រកាសកាលបរិច្ឆេទថ្មី របស់ពានរង្វាន់ខាងលើនេះហើយ ដោយកំណត់បើកការប្រកួតចាប់ពីថ្ងៃទី22 ខែកុម្ភៈ ឆ្នាំ2020តទៅ ដោយប្រទេសអ៊ូបេគីស្ថាន នៅធ្វើជាម្ចាស់ផ្ទះដដែល។
សូមបញ្ជាក់ដែរថា មួយរយៈកន្លងមកនេះ ក្រុមយុវជនជម្រើសជាតិគោព្រៃកម្ពុជា នៅតែហ្វឹកហាត់ 1ដង ក្នុង 1សប្តាហ៍ជាធម្មតា ដើម្បីត្រៀមខ្លួនប្រកួតក្នុងពានរង្វាន់ខាងលើ ទោះបីជាមិនទាន់ចេញកាលបរិច្ឆេទថ្មីក៏ដោយ៕