កីឡាករខ្សែប្រយុទ្ធសញ្ជាតិជប៉ុន Keisuke Honda ដែលមានមុខងារជា អ្នកចាត់ការក្រុមជម្រើសជាតិកម្ពុជា ដែលទោះជារូបគេកំពុងរស់នៅ និងប្រកបអាជីពជាកីឡាករខ្សែប្រយុទ្ធ របស់ក្លិបនៅក្នុងលីគកំពូលរបស់ប្រទេសប្រេស៊ីលក៏ពិតមែន ប៉ុន្តែកីឡាកររូបនេះ មិនដែលភ្លេចពីសុខទុក្ខរបស់កម្ពុជាឡើយ។
នៅក្នុងខ្លឹមសារជាភាសាអង់គ្លេស លោក Honda បានសរសេរថា លោកសូមសម្ដែងការរំលែកទុក្ខ ជូនចំពោះជនរងគ្រោះ និងក្រុមគ្រួសារដែលរងគ្រោះក្នុងគ្រោះជំនន់ទឹកភ្លៀង ដែលកំពុងវាយប្រហារខ្លាំង។ លោកបានសរសេរទៀតថា លោកមានការសោកស្ដាយ ដែលមិនបានជួយប្រជាជនកម្ពុជា តែលោកនៅព្រួយបារម្ភពីប្រជាជនខ្មែរជានិច្ច។ លោកមានត្រឹមតែពាក្យជូនពរ សូមឱ្យមានសុវត្ថិភាព និងលើកទឹកចិត្តឱ្យខំប្រឹងតស៊ូឡើង៕
គួរឱ្យដឹងដែរថា Keisuke Honda បានផ្លាស់ទៅលេងឱ្យក្លិប Botafogo នៃលីគកំពូលប្រេស៊ីល កាលពីដើមរដូវកាល2020 នេះ ដោយបង្ហាញខ្លួនបាន 8ប្រកួត និងរកបាន 2គ្រាប់៕