កញ្ញាសុខ ចិន្ដា ហៅ វ៉ាន់ នីឡា និងត្រូវជាប្អូនស្រីរបស់លោកសុខ ជំនោ ត្រូវបានតុលាការកាត់ក្ដីឲ្យនាងឈ្នះ នៅក្នុងជម្លោះជាមួយគូស្នេហ៍។
បន្ទាប់ពីផ្ទុះរូបភាពអាក្រាតកាយនៅតាមបណ្ដាញសង្គមអនឡាញ វ៉ាន់ នីឡា បានដាក់ពាក្យបណ្ដឹងទៅកាន់តុលាការ ដើម្បីស្វែងរកយុត្តិធម៌ ខណៈដែលមហាជនជាច្រើនបានសម្ដែងក្ដីបារម្ភថា វ៉ាន់ នីឡា ទំនងជាមិនអាចឈ្នះរឿងក្ដីនោះទេ ព្រោះខាងក្រុមគ្រួសាររបស់គូស្នេហ៍នាង ជាគ្រួសារមួយដែលមានឥទ្ធិពលគួរសម ជាពិសេសគឺ តុលាការបានអូសបន្លាយពេលយ៉ាងយូរ ដោយគ្មានដំណោះស្រាយអ្វី។
ថ្មីៗនេះនាង បានសរសរសារនៅក្នុងបណ្ដាគណីហ្វេសប៊ុកផ្ទាល់ខ្លួនថា សារទរនូវជ័យជំនះរបស់ខ្លួន ដែលតុលាការនៃសាលាដំបូងបានសម្រេចឱ្យនាងឈ្នះក្ដី លើចុងចោទជាគូស្នេហ៍ខ្លួន ដើម្បីជាការជួសសងនូវភាពអាម៉ាស់ដែលនាងទទួលកន្លងមក។ ទោះជាយ៉ាងណាគេមិនដឹងថា គូរស្នេហ៍នាងព្រមទទួលយកការសម្រេចពីចៅក្រមនៃសាលាដំបូងត្រឹមប៉ុណ្ណឹង ឬក៏ត្រូវធ្វើការប្ដឹងឧទ្ធរណ៍ទៅទៀត?
សារដែលនាងសរសេរនៅក្នុងបណ្ដាញសង្គម៖ «Hello everyone this is good news ! តុលាការបានប្រកាសសាលក្រមរួចហើយ នៅសាលាដំបូងរាជធានីភ្នំពេញ។ 1-ផ្តន្ទាទោសគុយសិទ្ធិសក្តិចំនួន1ឆ្នាំ , 2-សំណងជំងឺចិត្ត 200លានរៀល។ នាងខ្ញុំសូមអរគុណបងប្អូនប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស។ អរគុណសមាគមមិត្តសិល្បៈស្ម័គ្រចិត្តជួយសង្គម ក្រុមគ្រួសារតារាកម្ពុជា លោកមេធាវី បូរ៉ា និងលោកធាវីសុខចាន់ ក៏ដូចជាបងប្អូនសិល្បករដែលបានផ្តិតមេដៃលើញត្តិចំនួន 600នាក់ជាង តាមរយៈលោកជំទាវរដ្ឋមន្ត្រីក្រសួងវប្បធម៌ ដើម្បីជំរុញចំណាត់ការរបស់ក្រសួងមហាផ្ទៃ។ នាងខ្ញុំសូមថ្លែងអំណរគុណមែនទែន។នាងខ្ញុំនឹងផ្តល់ព័ត៌មានកលម្អិតនាពេលបន្តិចទៀតនេះ»៕