Skip to content

ពិតជា​ទំនើប​មែន! អ៊ីចឹង​បានជា​គេ​ចូលចិត្ត​ប្រើ​វា

សម្រាប់​ប្រិយមិត្ត​ដែលជា​អ្នកប្រើប្រាស់​រថយន្ត​ប្រហែលជា​បានដឹង​ខ្លះ​ហើយពី​សមត្ថភាព និង​លក្ខណៈ​ប្រណីត​របស់​រថយន្ត Land Rover ទាំង​មាន​សមត្ថ​ភាពខ្លាំង បច្ចេកវិទ្យា​ដែល​ជួយ​សម្រួល​ដល់​ការបើកបរ និង​ភាព​ធន់​មាំ​របស់​វា។ ថ្ងៃនេះ​គេហទំព័រ ឡា​រ៉ែ​ន សូម​លើកយក​នូវ​លក្ខណៈពិសេស​ចំនួន 10 យ៉ាង​របស់​ថយ​ន្ត ALL-NEW DISCOVERY ឆ្នាំ2017 ជំនា​ន់ទី5 នៃ​ត្រកូល DISCOVERY របស់ Land Rover ដែល​វា​បានធ្វើការ​ផ្លាស់ប្ដូរ​រូបរាង​ទាំងស្រុង​ឱ្យមើល​ទៅកាន់​តែមាន​ភាព​ទាក់ទាញ និង​បន្ថែម​បច្ចេកវិទ្យាទំនើបៗជាច្រើន​ទៀត​ដែល​រឹតតែ​ធ្វើឱ្យ​រថយន្ដ​មួយ​នេះ​កាន់តែ​ទំនើប​ដាច់​គេ​ក្នុងចំណោម​រថយន្ដ​ប្រភេទ SUV ដូចគ្នាផ្សេងៗទៀត។

ទី 1៖ រថយន្ដ​នេះ​មាន​កន្លែង​អង្គុយ​ធំ​ទូលាយ​ជាង​មុន អាច​អង្គុយ​បាន​ចំនួន7នាក់ ហើយ​កៅអីអង្គុយ​ជួរ​ទី 3 អាច​អង្គុយ​បាន​យ៉ាង​ទូលាយ និង​មើលទៅ​ឃើញ​ខាងមុខ​បាន​ដូច​អ្នក​អង្គុយ​នៅ​ជួរ​ទី 2 និង 1 យ៉ាង​មាន​ផាសុកភាព​ដែរ។

ទី 2៖ វា​ត្រូវបាន​បំពាក់​ដោយ​បច្ចេកវិទ្យា InControl Touch ដែល​អាច​បញ្ជា​មុខងារផ្សេងៗរបស់​រថយន្ដ

ទី 3៖ វា​អាច​ទម្លាក់​បូម​ឱ្យទាប​ចុះ​បាន​រហូតដល់ 40mm ដែល​ងាយស្រួល​ក្នុង​ការចុះ និង​ឡើង​ជិះ​រថយន្ដ។

ទី4៖ នៅ​ឃ្លុប​ខាងក្រោយ​មាន​កន្លែង​សម្រាប់​អង្គុយ​ស្ទួ​ច​ត្រី មើល​ថ្ងៃ​លិច និង​ជជែក​គ្នា​លេង​បាន​យ៉ាង​សប្បាយរីករាយ និង​អាច​ផ្ទុក​ទម្ងន់​បាន​រហូតដល់ 300គីឡូក្រាម។

ទី5៖ នៅ​ឃ្លុប​ខាងក្រោយ​មាន​ចំណុះ​ធំ​ជាង​មុន​រហូតដល់ 2,500 លីត្រ ដែល​អាចដាក់​អីវ៉ាន់​បាន​យ៉ាងច្រើន។

ទី 6៖ នៅ​ផ្នែក​ខាងក្នុង​របស់​រថយន្ដ​មាន​កន្លែង​សម្រាប់​សាក​ថ្ម​កម្លាំង​12V ចំនួន6កន្លែង​ដែល​ងាយស្រួល​ដល់​ទាំង​អ្នកបើកបរ និង​អ្នករួមដំណើរ​ជាមួយ ជាពិសេស​នៅពេល​ធ្វើដំណើរ​ផ្លូវ​ឆ្ងាយ និង​មាន​កន្លែង​សម្រាប់​ដោត USB រហូតដល់ 8 កន្លែង និង​អាច​ចែករំលែក Wifi Hotspot ទៅកាន់​ទូរស័ព្ទដៃ​បាន​រហូតដល់​ទៅ 8 គ្រឿង​ឯណោះ។

ទី 7៖ វា​អនុញ្ញាតឱ្យ​លោកអ្នក​អាច​ភ្ជាប់ iPad បាន​រហូតដល់​ចំនួន 4 ដែល​ឱ្យ​អ្នក​អង្គុយ​អាច​បញ្ជា​មុខងារផ្សេងៗបាន​ផ្ទាល់ខ្លួន ជាមួយនឹង​បច្ចេកវិទ្យា InControl Remote។

ទី8៖ រថយន្ដ​នេះ​អាច​បើកបរ​ក្នុង​ទឹក​ដែលមាន​ជម្រៅ​រហូតដល់ 900 mm និង​អាច​សណ្ដោង​ទម្ងន់​បាន​រហូតដល់ 3,500 គឺ​ឡូ​ក្រាម។

ទី9៖ វា​បំពាក់​ដោយ​ប្រព័ន្ធ ADAS (Advanced Driver Assistance System) ដែល​ជួយ​សម្រួល​ស្មារតី​អ្នកបើកបរ​យ៉ាង​មាន​សុវត្ថិភាព​ខ្ពស់បំផុត ដូចជា​ពេល​អ្នកបើកបរ​ងងុយគេង ឫ​បើកបរ​ខុស​គន្លង​ផ្លូវ​ជាដើម ហើយ​មាន​បំពាក់​ដោយ​ខ្សែក្រវាត់​សុវត្ថិភាព​ដល់​គ្រប់​អ្នក​អង្គុយ​ក្នុង​រថយន្ដ​ទាំងអស់។

ទី10៖ តួ​រថយន្ដ​ត្រូវបាន​ផលិតឡើង​ពី​លោហធាតុ​អាលុយមីញ៉ូម ដែល​ជួយ​សន្សំ​ទម្ងន់​របស់​រថយន្ដ​បាន​រហូត 480 គីឡូក្រាម និង​ស្វិត មាំ ជាង​លោហធាតុផ្សេងៗទៀត៕

https://www.youtube.com/watch?v=y8e-M8PwVzY

Leave a Reply

Your email address will not be published. Required fields are marked *