តារាចម្រៀងល្បីឈ្មោះនាង Kesha ដែលគ្រប់គ្នាស្គាល់ថា ជាមិត្តភ័ក្តិកម្សត់កម្ររបស់ Taylor Swift កំពូលតារាចម្រៀងដ៏ល្បីរបស់អាមេរិកនោះ បានបង្ហោះសារមួយអបអរជាមួយពាក្យមួយឃ្លាថា «ខ្ញុំគាំទ្រអ្នកជានិច្ច» នៅលើបណ្តាញសង្គមTwitter បន្ទាប់ពីតុលាការបានច្រានចោលពាក្យចោទប្រកាន់របស់DJមួយរូបដែលបានប្តឹងទាមទារសំណងដល់ទៅជាង៣លានដុល្លារអាមេរិកពីនាង Taylor Swift នោះ។
កាលពីសប្តាហ៍មុននេះតុលាការទីក្រុង Denver នៃរដ្ឋខូឡូរ៉ាដូ សហរដ្ឋអាមេរិកបានច្រានចោលរឿងក្តីដែលនាង Taylor ត្រូវបានអតីត DJ ក្នុងវិទ្យុ KYGO ប្តឹងទាមទារសំណងជាង3លានដុល្លារដោយចោទនាងថា បានផ្សព្វផ្សាយព័ត៌មានអំពី DJ ម្នាក់នេះថាបានចាប់កំប៉េះគូទនាងនៅក្នុងការចាប់ដៃស្វាគមន៍គ្នាក្នុងមជ្ឈមណ្ឌល Pepsi ក្នុងទីក្រុង Denver កាលពីខែឧសភាឆ្នាំ២០១៣ដែលនាំឲ្យលោកត្រូវបាត់បង់ការងារ និងបិទវិទ្យុរបស់ខ្លួនដោយសារតែរឿងអាស្រូវនេះរីកសាយភាយ។
ជុំវិញលទ្ធផលនេះនាង Kesha អាយុ 27ឆ្នាំដែលជាមិត្តនាង Taylor បានបង្ហោះសារថាខ្ញុំតែងតែគាំទ្រអ្នកហើយជាពិសេសគឺខ្ញុំសូមកោតសរសើរចំពោះការប្រឈមមុខដោយឥតមានការភ័យខ្លាចដែលធ្វើឱ្យការពិតបានទទួលជ័យជម្នះ។ ដោយឡែកការប្តឹងបកពីនាង Taylor Swift ទាមទារប្រាក់ 3លានដុល្លារពី DJ ខាងលើនេះវិញនឹងដំណើរការក្នុងពេលឆាប់ៗនេះដែរ។ សុំបញ្ជាក់ដែរថាកាលពីមុននាងធ្លាប់ទាមទារប្រាក់ជំងឺចិត្តតែ1លានដុល្លារប៉ុណ្ណោះ៕