ក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយ Zense Entertainment និង Eleven Sports កាលពីម្សិលមិញ បានប្រកាសជាផ្លូវការ ក្នុងការទទួលបានសិទ្ធិជាទូរទស្សន៍ផ្សាយផ្លូវការ សម្រាប់រាល់សកម្មភាពដែលរៀបចំឡើងដោយសមាគមកីឡាបាល់ទាត់នៃប្រទេសថៃ (FAT) រយៈពេល 8ឆ្នាំ។ ចំពោះតម្លៃវិញ សហព័ន្ធកីឡាបាល់ទាត់ថៃ បានបង្ហាញឱ្យដឹង ដោយមិនមានលាក់លៀមអ្វីឡើយ គឺក្នុងតម្លៃដល់ទៅ 300លានដុល្លារសហរដ្ឋអាមេរិក។
ក្នុងកម្មវិធី ដែលធ្វើឡើងនៅសណ្ឋាគារ Grand House Thailand កណ្តាលទីក្រុងបាងកកមួយនេះ ក្រុមហ៊ុនខាងលើ បានបញ្ជាក់ថា រាល់ការប្រកួតបាល់ទាត់ទាំងអស់ ដែលស្ថិតនៅក្រោមសហព័ន្ធ ដែលមានដូចជា លីគកំពូលថៃ, ក្រុមបាល់ទាត់ជម្រើសជាតិថៃ ទាំងបុរស និងនារី, M-150 Cup,TOYOTA THAI LEAGUE, FA CUP, LEAGUE CUP, ក្រុមបាល់ទាត់ហ្វ៊ុតសាល បុរស និងនារី នឹងត្រូវផ្តល់សិទ្ធិផ្សាយផ្តាច់មុខ ជូនក្រុមហ៊ុននេះ៕