ការប្រកួតលីគកំពូលកម្ពុជា សប្តាហ៍ទី19 រដូវកាល2020 បានបញ្ចប់កាលពីល្ងាចថ្ងៃអាទិត្យ ទី18 ខែតុលា ឆ្នាំ2020 រវាងក្រុម2 គឺយុវជនសាលាបាល់ទាត់ជាតិបាទីអាយុក្រោម 18ឆ្នាំ និងក្រុមអគ្គិសនីកម្ពុជា ដែលជាការប្រជែងយកជ័យជម្នះ ដើម្បីចៀសផុតពីការកាត់ចេញពីលីគកំពូលកម្ពុជា។
យោងលើលទ្ធផលនៅក្នុងការប្រកួតនេះ ក្រុមទាំង2 បានចាញ់ដូចគ្នា ដែលវាបានបង្ហាញជាផ្លូវការហើយថា ក្រុមយុវជនសាលាបាល់ទាត់ជាតិបាទី អាយុក្រោម 18ឆ្នាំ នឹងត្រូវកាត់ចេញទៅលេងនៅលីគទី2 នារដូវកាលក្រោយ បន្ទាប់ពីពិន្ទុប្រៀបធៀប គឺចាញ់ក្រុមដែលនៅពីលើបន្ទាប់ (អគ្គិសនីកម្ពុជា) ចំនួន 4ពិន្ទុ ខណៈការប្រកួតនៅសល់តែ 1ប្រកួតទៀតប៉ុណ្ណោះនឹងបញ្ចប់។
គួរឱ្យដឹងដែរថា បន្ទាប់ពីកាត់ក្រុមយុវជនសាលាបាល់ទាត់ជាតិបាទីអាយុក្រោម 18ឆ្នាំចេញ ក្រុមជើងឯកលីគទី2 នឹងត្រូវឡើងមកបំពេញចន្លោះក្រុមដែលបានកាត់ចេញមួយនេះ៕