កាលពីយប់ថ្ងៃសៅរ៏ ទី17 ខែតុលា ឆ្នាំ2020 ក្នុងការប្រកួតរវាងក្រុម Liverpool និង Everton ដែលបញ្ចប់ដោយលទ្ធផល 2ទល់នឹង2 នៃលីគកំពូលអង់គ្លេស (English Premier League) កីឡាករខ្សែការពារ Virgil Van Dijk បានប៉ះទង្គិចគ្នាជាមួយនឹងអ្នកចាំទី ដែលបណ្ដាលឱ្យគេ រងរបួសមិនអាចបន្តលេងតទៅទៀតបាន។
ក្លិបបាល់ទាត់ Liverpool បានបញ្ជាក់ថា ខ្សែការពារ Virgil Van Dijk បានរងរបួសជង្គង់ ដោយដាច់សរសៃ ACL ដែលធ្វើឱ្យរូបគេត្រូវធ្វើការវះកាត់ និងរង់ចាំការព្យាបាលរយៈពេលយូរបំផុត។ ព័ត៌មានបឋមគឺថា រូបគេអាចនឹងត្រូវនៅក្រៅទីលាន រហូតដល់ទៅ 6-10ខែ តាមស្ថានភាពរបួស។
គួរឱ្យដឹងដែរថា របួស ACL នេះ បានបញ្ចប់អាជីព និងភាពខ្លាំងរបស់កីឡាករល្អៗជាច្រើននាក់ហើយ ប៉ុន្តែបើយកចិត្តទុកដាក់ព្យាបាល និងមានការតាំងចិត្តខ្ពស់នោះ របួសនឹងឆាប់ជាសះស្បើយ៕