កាលពីថ្ងៃអាទិត្យ ទី11 ខែតុលា ឆ្នាំ2020 ក្នុងការប្រកួតមិត្តភាពអន្តរជាតិ រវាងក្រុមបាល់ទាត់ជម្រើសជាតិបារាំង និង ក្រុមបាល់ទាត់ជម្រើសជាតិព័រទុយហ្គាល់ កីឡាករយុវជន Eduardo Camavinga របស់បារាំង បានសុំអាវរបស់កីឡាករ Christiano Ronaldo ទុកជាអនុស្សាវរីយ៍ ក្រោយពីបញ្ចប់ការប្រកួត។
ក្រោយពីទទួលបានអាវនេះភ្លាម កីឡាករវ័យ ១៧ឆ្នាំរូបនេះ មានការសប្បាយរីករាយយ៉ាងខ្លាំង ដោយបានផុសក្នុងបណ្តាញសង្គមថា នឹងមិនបោកអាវ 1នេះឡើយ ដោយទុកញើស Ronaldo ជាអនុស្សាវរីយ៍។
សូមបញ្ជាក់ថាការប្រកួត រវាងបារាំង និងព័រទុយហ្គាល់ បានធ្វើឱ្យអ្នកគាំទ្រជាច្រើនចាប់អារម្មណ៍ទៅលើកីឡាករបារាំង ព្រោះពួកគេបែរជាបង្ហោះរូបភាពជាមួយ Ronaldo ជាច្រើនសន្លឹក។ ទាំងអស់នេះ បានបញ្ជាក់ថា កីឡាករបារាំងភាគច្រើន សុទ្ធតែជាអ្នកស្រឡាញ់រាប់អាន អតីតកីឡាករ Real Madrid ម្នាក់នេះខ្លាំងណាស់៕