ស្ថាប័នប្រដាល់ក្បាច់គុនចម្រុះ ONE FC បានប្រកាសពីការប្រកួតព្រឹត្តិការណ៍ ONE: INSIDE THE MATRIX ដែលនឹងធ្វើឡើងនៅកីឡដ្ឋាន Singapore Indoor Stadium នាថ្ងៃសុក្រ ទី30 ខែតុលា ឆ្នាំ2020ខាងមុខនេះ នៅប្រទេសសិង្ហបុរី។
ក្នុងការព្រឹត្តិការណ៍នេះ ក៏មានវត្តមានរបស់កីឡាការិនីកម្ពុជា នៅ ស្រីពៅ ផងដែរ។ ដោយកីឡាការិនីរបស់កម្ពុជារូបនេះ នឹងត្រូវប៉ះជាមួយនឹងកីឡាការិនី ឥណ្ឌា Ritu Phogat ក្នុងប្រភេទទម្ងន់ Atom Weight។
សូមជម្រាបថា ស្រីពៅ ធ្លាប់ឡើងសង្វៀន ONE បាន 2ដងមកហើយ ក្នុងនោះលើកទី1 ឈ្នះកីឡាការិនីថៃ Rika Ishige និងលើកទី2 ចាញ់ពិន្ទុកីឡាការិនីឥណ្ឌូណេស៊ី Priscilla Hertati Lumban។ ចំណែកលើកទី3 ដែលនឹងមកដល់នេះ ស្រីពៅ នឹងប៉ះកីឡាការិនីឥណ្ឌា Ritu Phogat នៅថ្ងៃទី30 តុលា 2020។ ដូច្នេះ សូមរង់ចាំតាមដានមើលថា តើកីឡាការិនី នៅ ស្រីពៅ របស់កម្ពុជា អាចរកជ័យជម្នះ 1ដងទៀតបានដែរឬទេ?៕