កាលពីថ្ងៃទី13 ខែតុលា ឆ្នាំ2020 កន្លងទៅនេះ កីឡាករខ្សែប្រយុទ្ធព័រទុយហ្គាល់ Christiano Ronaldo បានធ្វើឱ្យពិភពលោកមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយពេលដែលកីឡាកររូបនេះ ត្រូវបានរកឃើញថា មានផ្ទុកវីរុសមេរោគកូវីដ-19 ក្នុងដំណើរជុំវិញទ្វីបអឺរ៉ុប របស់ក្រុមជម្រើសជាតិព័រទុយហ្គាល់ ដើម្បីប្រកួតមិត្តភាព។
ខាងសមាគមបាល់ទាត់ មិនបានរៀបរាប់អ្វីច្រើនទេ ដោយគ្រាន់តែលើកឡើងថា ខ្សែប្រយុទ្ធរូបនេះ មានអាការធូរស្រាល ហើយ និងមានសុខភាពល្អជាធម្មតា ប៉ុន្តែត្រូវដាក់ឱ្យនៅដាច់ដោយឡែកពីគេ។
គួររំឭកថា Ronaldo បានលេងជាមួយក្រុមបារាំង កាលពីប៉ុន្មានថ្ងៃកន្លងមក ពេញ 90នាទីតែម្ដង។ រូបគេក៏បានចាប់ដៃជាមួយកីឡាករបារាំង ជាច្រើននាក់ក្នុងការប្រកួតនោះផងដែរ។ គេកំពុងបារម្ភចំពោះសមាជិកដទៃទៀតក្នុងក្រុមជម្រើសជាតិព័រទុយហ្គាល់ ប៉ុន្តែលទ្ធផលធ្វើតេស្ដលើកដំបូងបញ្ជាក់ថា គ្មានអ្នកឆ្លងទៀតទេ៕