អ្នកប្រាកដជាបានដឹងហើយថា Social Media នៅក្នុងប្រទេសកូរ៉េខាងជើង មិនត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់ទូលំទូលាយនោះទេ លើសពីនេះ សេរីភាពនានា ក៏មិនត្រូវបានអនុញ្ញាតផងដែរ។
ផ្ទុយទៅវិញ ថ្មីៗនេះ ស្រាប់តែក្រុមការងារ NAS Daily ដែលជាក្រុមការងារដំណើរការផលិតវីដេអូស្ទើរគ្រប់ប្រទេស និងមានភាពល្បីល្បាញលើ Facebook បានបង្ហាញនូវអាថ៌កំបាំងមួយចេញមកគឺ នៅក្នុងប្រទេសកូរ៉េខាងជើង ក៏មាន Youtube Vlogger ដូចបណ្ដាប្រទេសនានាដែរ។
ម្ចាស់គណនី YouTuber ដំបូងគេបង្អស់រូបនោះ ជានារីដ៏ស្រស់ស្អាតម្នាក់ ចេះនិយាយភាសាអង់គ្លេសបានយ៉ាងច្បាស់។ YouTube របស់នាង ដាក់ឈ្មោះថា Echo of Truth ដែលមានអ្នក Subscribe ចំនួន 33.7K ជាមួយនឹងគណនី Instagram មួយទៀតរបស់នាងគឺ Coldnoodlefan។
មាតិកាទាំង2 របស់នាង គឺថតរូបភាព និងវីដេអូសម្ភាសផ្ទាល់ ជាមួយនឹងជីវភាពរស់នៅ ក្នុងទីក្រុងព្យុងយ៉ាង និងសកម្មភាពទាក់ទងសម្លៀកបំពាក់ កន្លែងកម្សាន្ត និងម្ហូបអាហារនានានៅទីនោះផងដែរ៕
សូមទស្សនាវីដេអូខាងក្រោម៖