ថ្នាក់ដឹកនាំនៃខេត្តកំពង់ស្ពឺ បានឱ្យដឹងថា ទឹកជំនន់នៅខេត្តនេះ បានឈានឡើងដល់កម្រិតដែលត្រូវប្រកាសអាសន្នហើយ នៅល្ងាចថ្ងៃទី14តុលានេះ។
អភិបាលខេត្តកំពង់ស្ពឺ លោក វ៉ី សំណាង បានប្រាប់អ្នកយកព័ត៌មានថា នៅវេលាម៉ោង16បន្តិចទៀតនេះ ទឹកជំនន់នឹងជន់ដល់ទីក្រុងច្បារមនទាំងមូល រួមនឹងផ្នែកខ្លះនៃស្រុកសំរោងទងផងដែរ។
អាជ្ញាធមក្រុងច្បារមន ពិសេសគឺលោកអភិបាលខេត្តកំពង់ស្ពឺ បានអំពាវនាវឱ្យពលរដ្ឋទាំងអស់ដែលស្ថិតនៅក្នុងក្រុងច្បារមន និងតំបន់ដែលអាចជន់លិច ត្រូវប្រញាប់ប្រមូលទ្រព្យសម្បត្តិដែលមានតម្លៃ និងចាំបាច់ ឡើងទៅកាន់ទីទួលសុវត្ថិភាពជាបន្ទាន់៕