យើងធ្លាប់ដឹង និងស្គាល់ពីគុណប្រយោជន៍របស់ស្លឹកមនដែលអាចព្យាបាលជំងឺគ្រុនពោះវៀន ឈឺក្រពះ និងជួយព្យាបាលជំងឺលើសឈាមផងដែរ ប៉ុន្ដែបន្ថែមពីនោះទៀត ដើមរបស់វាក៏មានគុណសម្បត្តិជាច្រើនក្នុងការព្យាបាលអាការជំងឺបានដូចគ្នាដែរ។ ថ្ងៃនេះគេហទំព័រ ឡារ៉ែន សូមពាំនាំនូវអត្ថបទដែលនិយាយអំពីគុណប្រយោជន៍របស់ដើម និងមែកដើមមនក្នុងការព្យាបាលអាការឈឺករ៉ាំរ៉ៃ ហើមក រលាកបំពង់ក ឧស្សាហ៍រមួលក្រពើ ឈឺកដៃ កជើង សន្លាក់ ដ៏ស័ក្ដិសិទ្ធ មកជូនប្រិយមិត្តបានជ្រាប។
ការដាំដើមមនដើម្បីបេះស្លឹកយកទៅប្រើប្រាស់ចាំបាច់ត្រូវកាត់មែករបស់វា ដើម្បីឱ្យមានភាពងាយស្រួលក្នុងការបេះស្លឹកចេញ ប្រសិនបើអ្នកមិនបានដឹងពីគុណប្រយោជន៍របស់មែកមននេះទេ អ្នកប្រាកដជាបោះវាចោល ឬធ្វើជាអុសដុតមិនខាន។ ដូច្នោះមែកមនអាចប្រើប្រាស់ជាឱសថបុរាណដែលអ្នកអាចដាំជាមួយទឹកញ៉ាំបានដើម្បីរក្សាសុខភាពរបស់អ្នក។
វិធីដាំទឹកថ្នាំមន៖
យកមែកមនដែលហាលស្ងួត 20-30 ក្រាម ស្លឹកមន 2-3 សន្លឹកមកដាំជាមួយទឹកស្អាតឱ្យពុះ រួចអាចពិសាបានទាំងក្ដៅ និងត្រជាក់។
ទឹកមែកមននេះ អ្នកអាចដាំពិសារាល់ថ្ងៃបាន ហើយជាពិសេស សម្រាប់អ្នកដែលមានអាការឈឺចុកចង្កេះ ក៏អាចពិសាបានដែរ និងមានប្រសិទ្ធភាពបំផុត៕