ខ្សែប្រយុទ្ធ Cristiano Ronaldo បានរងនូវការពិន័យព្យួរចំនួន5ប្រកួត ដោយសារតែបានរុញខ្នងអាជ្ញាកណ្តាលលោក De Burgos Bengoetxea ក្នុងអំឡុងពេលប្រកួតដែលក្រុម Real Madrid ដណ្តើមបានជ័យជម្នះក្នុងលទ្ធផល 3-1 លើក្រុម Barcelona ក្នុងការប្រកួតពាន Super Cup របស់អេស្ប៉ាញជើងទី1 កាលពីថ្ងៃអាទិត្យ។
ខ្សែប្រយុទ្ធរូបនេះបានរុញខ្នងអាជ្ញាកណ្តាលរូបនោះ ក្រោយពីរូបគេបានទទួលការពិន័យកាតលឿងជាលើកទី2 នៅក្នុងការប្រកួតនោះ។ Ronaldo បានរងពិន័យកាតលឿងលើកទីមួយសម្រាប់ការដោះដាវរបស់គេដើម្បីអបអរការរកគ្រាប់បាល់បញ្ចូលទី និងបានទទួលការពិន័យកាតលឿងមួយទៀតជាលើកទី2 សម្រាប់ការធ្វើពុតជាដួលនៅតំបន់ការពាររបស់ក្រុម Barcelona ក្រោមសម្ពាធរបស់ខ្សែការពារ Samuel Umtiti។ ក្រោមច្បាប់មាត្រាទី96របស់សហព័ន្ធកីឡាបាល់ទាត់អេស្ប៉ាញ កីឡាកររូបណាដែលចាប់ឱប អង្រួន និងរុញអាជ្ញាកណ្តាល អាចនឹងត្រូវរងពិន័យព្យួរពី4 ទៅ12ប្រកួត។ សេចក្តីថ្លែងការណ៍មួយដែលត្រូវបានចេញផ្សាយកាលពីថ្ងៃចន្ទដោយសហព័ន្ធកីឡាបាល់ទាត់អេស្ប៉ាញហៅកាត់ថា RFEF បានឲ្យដឹងថា៖ «ករណីទី1 កីឡាករ Cristiano Ronaldo របស់ក្លិប Real Madrid នឹងត្រូវជាប់ពិន័យព្យួរមួយប្រកួត ក្រោយពីទទួលបានកាតលឿង2 ដោយកាតលឿងទី1សម្រាប់ការដោះអាវរបស់គេក្នុងពេលអបអរការរកគ្រាប់បាល់បានរបស់គេ និងទី2 សម្រាប់ការធ្វើពុតជាដួល។ ក្លិបនេះត្រូវរងពិន័យជាទឹកប្រាក់350អឺរ៉ូ ហើយកីឡាកររូបនេះក៏នឹងត្រូវពិន័យ800អឺរ៉ូ ផងដែរ»។ RFEF បានបន្ថែមទៀតថា៖ «ករណីទី2 Cristiano Ronaldo ត្រូវជាប់ពិន័យព្យួរសម្រាប់ការប្រកួត4លើកផ្សេងទៀតចំពោះការប្រព្រឹត្តល្មើសនឹងវិន័យមាត្រាទី96 ដោយក្លិបត្រូវរងពិន័យជាទឹកប្រាក់1,400អឺរ៉ូ និង3,005អឺរ៉ូសម្រាប់កីឡាករ»៕
នេះជាតារាងការប្រកួតដែលអវត្តមាន Cristiano Ronaldo
Barcelona (h) – Spanish Super Cup – 16 August |
Deportivo La Coruna (a) – La Liga – 20 August |
Valencia (h) – La Liga – 27 August |
Levante (h) – La Liga – 9 September |
Real Sociedad (a) La Liga – 17 September |
ប្រភពពី៖ Sky Sport