កីឡាករប្រដាល់មានលុយច្រើនជាងគេបំផុត Floyd Mayweather បានប្រកាសសាជាថ្មី ដោយហាក់ដូចជាឱ្យតម្រុយថា ខ្លួនអាចនឹងវិលត្រឡប់មកកាន់សង្វៀនប្រដាល់សាជាថ្មី ដោយបានបោះសម្តីថា តម្លៃខ្លួន 150លានដុល្លារ ក្នុង 1ប្រកួត សម្រាប់គេ គឺតិចខ្លាំងណាស់ មិនអាចឱ្យគេមកលោតលេងលើសង្វៀនវិញបានឡើយ។
ក្នុងនោះដែរ ប្រសិនបើឡើងសង្វៀនសាជាថ្មី កីឡាកររូបនេះ បានទាមទារតម្លៃខ្លួន យ៉ាងហោចណាស់ក៏ 300លានដុល្លារដែរ ពីព្រោះកីឡាករដែលជាដៃគូរបស់គេ គឺសុទ្ធតែខ្លាំងៗ ដែលអាចជា Conor McGregor ឬ Khabib Nurmagamedov ។
Mayweather ធ្លាប់បានយកឈ្នះ McGregor ដោយបញ្ចប់ត្រឹមទឹក10 កាលពីខែសីហា ឆ្នាំ2017 និងប៉ងចង់ជួបគ្នាម្ដងទៀត ជាមួយនឹងការបោះសម្ដីចំអកថា កីឡាករសញ្ជាតិអៀរឡង់ដៃស្រាលណាស់៕