Theo Walcott កីឡាករខ្សែប្រយុទ្ធ សញ្ជាតិអង់គ្លេស ត្រូវបានក្លិប Southampton ប្រកាសនាំយកមកកាន់ទឹកដីរបស់ខ្លួន កាលពីថ្ងៃទី6 ខែតុលា ឆ្នាំ2020កន្លងទៅ ជាថ្ងៃដែលទីផ្សារដោះដូរកីឡាករត្រូវបានបិទជាផ្លូវការ។
ការវិលត្រលប់មកកាន់ក្លិបចាស់វិញនេះ គឺមិនមែនជាការទិញដាច់ឡើយ ពោលគឺកីឡាកររូបនេះ ត្រូវបានក្លិប Southampton ខ្ចីជើងត្រឡប់មកពី Everton វិញ សម្រាប់រដូវកាល2021 ខាងមុខនេះ។
Walcott បាននិយាយថា មានក្លិបមួយចំនួនបានផ្ដល់ឱកាសឱ្យគេ ប៉ុន្តែភ្លាមនោះ Southampton ក៏មករកគេដូចគ្នា។ ដោយហេតុតែជាក្លិបដំបូងដែលខ្លួនធ្លាប់ជាមួយ អតីតជម្រើសជាតិអង់គ្លេសរូបនេះបានសម្រេចមកនៅ Southampton តែម្ដង។ Walcott លេងអាជីពដំបូងជាមួយ Southampton ក្នុងខែ សីហា ឆ្នាំ2005 ត្រឹមវ័យ 16ឆ្នាំ និង143ថ្ងៃប៉ុណ្ណោះ៕