កាលពីព្រឹកថ្ងៃទី6 ខែតុលា ឆ្នាំ២០២០ កន្លងទៅនេះ សហព័ន្ធកីឡាបាល់ទាត់អ៊ីរ៉ង់ បានប្រកាសប្រមូលផ្តុំកីឡាកររបស់ខ្លួនចំនួន 23នាក់ ដើម្បីត្រៀមប្រកួតមិត្តភាពកម្តៅសាច់ដុំចំនួន 2ប្រកួត មុននឹងដល់ការប្រកួតវគ្គជម្រុះ FIFA WORLD CUP QATAR 2022 វិលមកដល់សាជាថ្មី។
ចំពោះការប្រកួតមិត្តភាពចំនួន 2ប្រកួត ដែលក្រុមជើងខ្លាំងប្រចាំទ្វីបអាស៊ីមួយនេះ ត្រូវលេង គឺនឹងត្រូវប៉ះជាមួយ ក្រុមបាល់ទាត់ជម្រើសជាតិអ៊ូបេគីស្ថាន នៅថ្ងៃទី8 ខែតុលា ឆ្នាំ2020 នៅទីក្រុង Tashkent ប្រទេសអ៊ីរ៉ង់ និង ក្រុមបាល់ទាត់ជម្រើសជាតិ ម៉ាលី នៅទីក្រុង Antalya ប្រទេសតួរគី នៅថ្ងៃទី13 ខែតុលា ឆ្នាំ2020។
ខាងក្រោមនេះ គឺជាបញ្ជីឈ្មោះកីឡាករ ដែលត្រូវបានកោះហៅ៖
អ្នកចាំទី៖
Amir Abedzadeh (Maritimo), Payam Niazmand (Sepahan), Rashid Mazaheri (Esteghlal)
ខ្សែការពារ៖
Majid Hosseini (Trabzonspor), Hossein Kanaanizadegan (Persepolis), Shoja Khalilzadeh (Persepolis), Aref Gholami (Esteghlal), Sadegh Moharami (Dinamo), Milad Mohammadi (Gent), Mojtaba Najarian (Foolad), Siamak Nemati (Persepolis)
ខ្សែបម្រើ៖
Ehsan Haji Safi (Tractor), Ali Karimi (Esteghlal), Ahmad Nourollahi (Persepolis), Omid Noorafkan (Sepahan), Ali Gholizadeh (Charleroi), Saman Ghoddos (Brentford), Mehdi Ghaedi (Esteghlal), Vahid Amiri (Persepolis), Mehdi Torabi (?)
ខ្សែប្រយុទ្ធ
Sardar Azmoun (Zenit), Mehdi Taremi (Porto), Kaveh Rezaei (Charleroi)