អ្នកស្រាវជ្រាវ 2រូប គឺលោកស្រី Emmanuelle Charpentier សញ្ជាតិបារាំង និងលោកស្រី Jennifer Doudna សញ្ជាតិអាមេរិក ត្រូវបានគណៈកម្មការពានរង្វាន់ណូបែល ជ្រើសរើស ជាបេក្ខជនជយលាភីផ្នែកណូបែល គីមីវិទ្យា ឆ្នាំ2020។
ស្នាដៃរបស់អ្នកស្រាវជ្រាវ 2រូបខាងលើគឺ អភិវឌ្ឍឧបករណ៍ឈ្មោះ CRISPR-cas9 ដែលជាបច្ចេកទេសសាមញ្ញបំផុត សម្រាប់កាត់ហ្ស៊ែននៅត្រង់កន្លែងជាក់លាក់មួយ ដែលអនុញ្ញាតឱ្យអ្នកវិទ្យាសាស្ត្រធ្វើការវះកាត់ត្រង់កន្លែងមានបញ្ហា ដែលជាមូលហេតុដើមនៃជំងឺជាច្រើន។
វាជាឧបករណ៍សម្រាប់ប្រើប្រាស់ក្នុងការ កែហ្ស៊ែនមួយ បានធ្វើបដិវត្តន៍វិទ្យាសាស្ត្រ ដោយការផ្តល់នូវវិធីកែប្រែ DNA (កូដជីវិត) ជាបច្ចេកវិទ្យាដែលត្រូវបានប្រើរួចហើយ ដើម្បីព្យាបាលជំងឺជាច្រើននិងបង្កើនទិន្នផលដំណាំ និងបសុសត្វល្អប្រសើរជាងមុន។
លោកស្រី Jennifer Doudna និយាយថា “ក្តីសង្ឃឹមដ៏ធំបំផុតរបស់ខ្ញុំ គឺថា វាត្រូវបានប្រើសម្រាប់រឿងល្អៗដើម្បីលាតត្រដាងអាថ៌កំបាំងថ្មីៗ នៅក្នុងជីវវិទ្យា និងផ្តល់ផលប្រយោជន៍ដល់មនុស្សជាតិ។
ចំណែកឯ ប្រធានគណៈកម្មាធិការណូបែលគីមីវិទ្យា បាននិយាយថា “មានឥទ្ធិពលដ៏ធំធេងនៅក្នុងឧបករណ៍ហ្ស៊ែននេះ។ ការសាកល្បងព្យាបាលជាង100លើក កំពុងចាប់ផ្តើមសិក្សាដោយប្រើឧបករណ៍ CRISPR ដើម្បីព្យាបាលជំងឺតំណពូជ ហើយ “ការសាកល្បងភាគច្រើនគឺមានលទ្ធផលគួរជាទីរំពឹងទុកបាន”៕
ចំណែកឯពានរង្វាន់ ណូបែល ផ្នែកផ្សេងៗទៀតដូចជា វិទ្យាសាស្ត្រសេដ្ឋកិច្ច រូបវិទ្យា គីមី សន្តិភាព និងអក្សរសាស្ត្រ អាចរកមើលបាននៅលើ link ខាងក្រោមនេះ៖ https://www.nobelprize.org/prizes/peace/2020/press-release/