ស្មាតហ្វូនដែលលក់ចេញបានច្រើនជាងគេ នៅក្នុងឆមាសទី1 នៃឆ្នាំ2020 បានទៅលើក្រុមហ៊ុន Apple ដែលអាចលក់ iPhone 11 បានចំនួន 37.37លានគ្រឿង។
ឯក្រុមហ៊ុន Samsung លក់ស្មាតហ្វូន Galaxy A51 ឈរចំណាត់ថ្នាក់លេខ2 ជាមួយចំនួនលក់ 11.4លានគ្រឿង តិចជាងស្មាតហ្វូនលំដាប់លេខ1 ដល់ទៅ ៣ដងឯណោះ។
ចំណាត់ថ្នាក់បន្ទាប់មកទៀតគឺ ក្រុមហ៊ុន Xiaomi Redmi Note 8 និង Redmi Note 8 Pro លក់បាន 11លានគ្រឿង និង 10.2លានគ្រឿង។
ក្រុមហ៊ុន Apple ដដែលនេះ លក់ស្មាតហ្វូន iPhone SE ស៊េរីថ្មី ស្ថិតនៅលំដាប់លេខ5 ជាមួយនឹងចំនួនលក់ 8.7លានគ្រឿង។ iPhone XR បាន 8លានគ្រឿងស្ថិតនៅលំដាប់ទី6។ ចំណែកឯiPhone 11 Pro Max លក់បាន 7.7លានគ្រឿង, Redmi 8A លក់បាន 7.3លានគ្រឿង, Redmi 8 លក់បាន 6.8លានគ្រឿង និងចុងក្រោយ iPhone 11 Pro លក់បាន 6.7លានគ្រឿង។ នេះបើយោងតាមទិន្នន័យចុះផ្សាយពីក្រុមហ៊ុនស្រាវជ្រាវ Omdia៕