អ្នកវិទ្យាសាស្ត្រមួយក្រុមកំពុងសាកល្បងបច្ចេកវិទ្យាថ្មីមួយដែលនឹងជួយដល់អ្នកពិការជើងដើរមិនកើតឱ្យមានលទ្ធភាពដើរបានឡើងវិញ ក្រោយពីបំពាក់នូវឧបករណ៍យន្តជំនួយដែលអ្នកវិទ្យាសាស្ត្រមួយក្រុមនេះកំពុងបង្កើតឡើង។
តាមរយៈ Channel YouTube ដែលមានឈ្មោះថា Movie 7 P2 EXO បានបង្ហោះនូវវីដេអូមួយបង្ហាញពីការធ្វើតេស្ដសាកល្បងនូវបច្ចេកវិទ្យាថ្មីដែលវាប្រៀបដូចជាឧបករណ៍យន្ដជំនួយសម្រាប់បំពាក់លើខ្លួនមនុស្សដែលអាចភ្ជាប់ទំនាក់ទំនងរវាងខួរក្បាលមនុស្សទៅនឹងកុំព្យូទ័រ ដើម្បីបញ្ជាសកម្មភាពទៅជើង ដៃ។ ទាំងអស់នេះ គឺជាបច្ចេកវិទ្យាថ្មីមួយទៀតដែលមានប្រយោជន៍យ៉ាងធំធេងសម្រាប់មនុស្សជាតិ ប្រសិនបើទទួលបានជោគជ័យ។ ដើម្បីឱ្យកាន់តែជ្រាបច្បាស់សូមទស្សនាវីដេអូខាងក្រោម៖