ផ្លែប៊័រ មិនត្រឹមតែការពារជាតិខ្លាញ់ប៉ុណ្ណោះទេ វាជួយជួសជុលស្បែកស្ងួត ស្បែកមិនល្អឱ្យមានសំណើមឡើងវិញ ហើយនៅក្នុងផ្លែប៊័រសម្បូរទៅដោយ វីតាមីន B ជាតិដែក លីពីត និងកាកសរសៃ មិនតែប៉ុណ្ណោះគ្រាប់របស់វាក៏មានផ្ទុកសារធាតុចិញ្ចឹមជាច្រើនដែលយើងគ្រប់គ្នានឹកស្មានមិនដល់ផងដែរ។
នេះគឺជាការពិត គ្រាប់ផ្លែប៊័រមានតួនាទីយ៉ាងសំខាន់ក្នុងការថែរក្សាស្បែក និងបំបាត់ស្នាមអុចខ្មៅនៅលើផ្ទៃមុខបាន និងវាថែមទាំងមានប្រសិទ្ធភាពការពារស្បែកពេលនៅក្រោមកម្តៅព្រះអាទិត្យខ្លាំងជាងក្រែមការពារកំដៅថ្ងៃ SPF 15+ ទៅទៀត ហើយជួយឱ្យស្បែកមិនទទួលរងការខូចខាតដោយសារកម្ដៅព្រះអាទិត្យទៀតផង។ ថ្ងៃនេះ គេហទំព័រ ឡារ៉ែន សូមចែកជូននូវវិធីសាស្ត្រសម្អាតស្បែកមុខជាមួយគ្រាប់ផ្លែប៊័រ ដូចខាងក្រោម។
វត្ថុត្រូវត្រៀម៖
-គ្រាប់ផ្លែប៊័រ1គ្រាប់
-ទឹកសម្អាតមុខប្រភេទ Deep Cleaning
-ក្រដាស់សើម
វិធីធ្វើ៖
-លាងផ្លែគ្រាប់ប៊័រជាមួយទឹកស្អាត រួចចិតជាចំណិតៗ ដាក់ក្រឡុកក្នុងម៉ាស៊ីនឱ្យម៉ដ្ឋ រួចទុកមួយអន្លើ
-លាយគ្រាប់ប៊័រក្រឡុករួចជាមួយនឹងទឹកសម្អាតមុខ Deep Cleaning ឱ្យខាប់សមល្មម។
-ម៉ាស្សាថ្មមៗនៅលើស្បែកមុខ ទុកឱ្យស្ងួត រួចសឹមយកក្រដាសសើមជូតចេញ។
-នោះអ្នកនឹងសង្កេតឃើញនៅលើក្រដាសមានស្នាម និងកម្ទេចធូលីដីនៅលើផ្ទៃមុខបានយ៉ាងច្បាស់
-រួចហើយស្បែកមុខរបស់អ្នកនឹងឡើងស រលោងស្អាត និងមានសំណើមជាងមុន៕