EMUI 11 នឹងអាចដំឡើងប្រព័ន្ធប្រតិបត្តិការ HarmomyOS 2.0 (ជំនាន់2) ដែលអភិវឌ្ឍផ្ទាល់ដោយក្រុមហ៊ុន Huawei ត្រូវបានគេទម្លាយឱ្យដឹងថា នឹងឃើញមានលើ ស្មាតហ្វូនប្រើឈីប Kirin 9000 ហើយវាក៏ក្លាយជានឹងទូរស័ព្ទដំបូងគេ ដែលបំពាក់ OS ស្ដុកដើមតែម្ដង។
ដូចនេះ ភាគរយខ្ពស់ ទំនងជា Mate 40 Series បន្ទាប់មកស្មាតហ្វូនប្រើឈីប Kirin 990 5G (មាន P40 Series និង Mate 30 Sires) និងម៉ូដែលបន្តបន្ទាប់ គឺស្មាតហ្វូនប្រើឈីប Kirin 4G, ឈីប Kirin 985, 980, 820, 810 និង Kirin 710 ជាដើម។
ប្រព័ន្ធប្រតិបត្តិការផលិតដោយ Huawei នេះកំពុងប្រើប្រាស់ក្នុងដំណាក់កាល Developer ហើយការដាក់ឱ្យប្រើសាកល្បងលើកដំបូងរំពឹងថា ចាប់ផ្ដើមនាខែធ្នូនេះក្នុងទីផ្សារប្រទេសចិន ហើយសម្រាប់ទីផ្សារសកល គេរំពឹងថា ត្រូវរង់ចាំដល់ឆ្នាំ2021 ឯណោះ៕