ក្រុមហ៊ុន Samsung Electronics បានបញ្ចេញរបាយការណ៍ថ្មីមួយ អំពីការចំណាយសរុបទៅលើគម្រោងស្រាវជ្រាវបច្ចេកវិទ្យាថ្មី ដែលខ្លួនសម្រេចបាន នៅពាក់កណ្ដាលឆ្នាំ2020 ដែលផ្តោតខ្លាំង ដូចជា 15គម្រោង Basic sciences , 7គម្រោង communications , 9គម្រោង IT និងmaterial sciences 7គម្រោង សរុបជាទឹកប្រាក់ប្រមាណជា 34.1លានដុល្លារអាមេរិក។
គម្រោង Samsung Future Technology សរុប38 នេះនឹងអាចលេចមុខនៅលើផលិតផលរបស់ក្រុមហ៊ុន នាពេលណាមួយ បន្ទាប់ពីការធ្វើសេចក្តីសម្រេចរួច។
ក្រុមហ៊ុនបច្ចេកវិទ្យាធំជាងគេ របស់កូរ៉េខាងត្បូងមួយនេះ តែងតែចំណាយរៀងរាល់ឆ្នាំទៅលើការសិក្សាស្រាវជ្រាវបច្ចេកវិទ្យាថ្មី ជាពិសេស មានខ្លះក៏ជាស្នាដៃរបស់និស្សិតវិទ្យាសាស្ត្រកូរ៉េផងដែរ ដូចជា ផ្នែករឹងរ៉ូបូត, ឧបករណ៍វេជ្ជសាស្ត្រ, ឬ Software កម្រិតខ្ពស់ជាដើម៕