ខ្សែប្រយុទ្ធក្លិប Barcelona កីឡាករ Lionel Messi បាននិយាយកាលពីពេលថ្មីៗនេះថា មូលហេតុដែលលោករិះគន់ក្លិបកន្លងមកនេះ គឺដោយសារតែរូបលោក ចង់បង្ហាញពីបញ្ហានៅក្នុងក្លិបនេះតែប៉ុណ្ណោះ។
កីឡាកររូបនេះ បានបន្ថែមថា ដូចដែលយើងបានដឹងហើយថា ក្លិប Barcelona មួយរយៈចុងក្រោយនេះ មានការធ្លាក់ចុះយ៉ាងខ្លាំង មូលហេតុ គឺដោយសារតែមានបញ្ហានៅក្នុងក្លិបជាច្រើន ដែលមិនមានការដោះស្រាយ ជាក់ស្តែងដូចជាកីឡាករមួយចំនួន មិនពេញចិត្តនឹងក្លិប តែមិនមាននរណាម្នាក់ហ៊ានចេញមុខរិះគន់ ទើបក្លិបបន្តធ្លាក់ចុះបែបនេះ។
គួររំឭកឡើងវិញដែរថា ក្លិប FC Barcelona បានធ្លាក់ចេញពីពាន La Liga និង UEFA Champions League នៃរដូវកាលឆ្នាំ2020នេះ ដែលធ្វើឱ្យក្លិប មិនបានទទួលពានអ្វីទាល់តែសោះនៅឆ្នាំ2020 រហូតដល់ Messi ស្ទើរតែនឹងដើរចេញពីក្លិបថែមទៀតផង ដោយសារតែរឿងមិនពេញចិត្តនឹងក្លិបនេះឯង៕