ហ្គេម Plauge Inc. បានកើនឡើងចំនួនទាញយកច្រើនសន្ធឹកក្នុងប្រទេសចិនក្រោយផ្ទុះនូវកូវីដ១៩ កាលពីចុងខែមករា ២០២០ កន្លងទៅ។ Plague Inc. គឺជាហ្គេមដែលមានរបៀបលេងបង្កើតនូវជំងឺមួយឲ្យឆ្លងនៅទូទាំងពិភពលោក។
អ្នកបង្កើតហ្គេម Plague Inc. ឈ្មោះថា Jame Vaughan និងជាស្ថាបនិក Ndemic Creations បាននិយាយថា៖ “៨ ឆ្នាំមុន ខ្ញុំមិនដែលបានស្រមៃទេថាពិភពលោកខាងក្រៅ អាចនឹងដូចនឹងហ្គេម Plague Inc. ឬស្រមៃថាមានមនុស្សលេង Plague Inc. ច្រើនបែបនេះ” នាពេលនេះ Ndemic Creations ដែលជាអ្នកផលិតហ្គេមនេះ បានបន្ថែមនូវ Mode លេងថ្មីចូលទៅក្នុងហ្គេម Plague Inc. ដែលអាចឲ្យអ្នកលេងបញ្ឈប់នូវជំងឺរាតត្បាត។
រីឯលោក Ndemic Creations ផ្ទាល់ក៏បានបរិច្ចាគទឹកប្រាក់ ២៥០ ០០០ ដុល្លារ ដើម្បីប្រយុទ្ធប្រឆាំងនឹងកូវីដ១៩ បន្ទាប់ពិរីករាលដាលនៃកើតឡើងមែនទែន នៃវីរុសកូវីដ១៩៕