ទឹម រដ្ឋា បានបង្ហាញសម្រស់គ្រងឈុត «នាងចម្បាំងស្វា ស» ជាឈុតសាកល្បងបង្កើតថ្មី ដែលស្ថិតនៅក្នុងចក្រវាឡសិល្បៈអិយរ្យធម៌ខ្មែរ ក្រោមប្រធានបទស្រ្តីក្លាហាន ។ នេះជាលើកដំបូងដែលគេបានឃើញ ទឹម រដ្ឋា តែងខ្លួនបែបនេះ ដែលមើលទៅពិតជាមានភាពជឿជាក់ និង ក្លាហានដែលស័ក្តិសមជាមួយនឹងការរចនាទាំងសម្លៀកបំពាក់ និងគ្រឿងអលង្ការ ហើយក្នុងនោះក៏មានការសរសើរពីសំណាក់មិត្តភក្តិ និង អ្នកគាំទ្រថាស្រស់ស្អាត និង លេចធ្លោផងដែរ ។
ឈុតស្ដេចចម្បាំងស្វា ស ពិតជាមើលទៅស្រស់ស្អាតខ្លាំងណាស់ បានរចនាឡើងតាមបែបបុរាណ និងភាពច្នៃប្រឌិត ម្យ៉ាងវិញទៀត ពេលតារាស្រីរូបនេះ បានស្លៀកឈុតនេះទៅ ពិតជាសក្ដិសម ហើយអង់អាច និងរឹងមាំតែម្ដង។ ជាមួយគ្នាក៏ឃើញមានតារាប្រុសរាងខ្ពស់ស្រឡះលោក អ៊ុន សិទ្ធា បានចែករំលែកបន្តដោយភ្ជាប់ជាមួយសំណេរថា៖ “វគ្គដំបូង សូមបង្ហាញពីកញ្ញាTim Rothaក្នុងឈុតចម្បាំងស្វាសយល់យ៉ាងណាដែរ ? បើស្រលាញ់ និងគាំទ្រស្នាដៃរបស់ខ្មែរ ជួយលើកស្ទួយទាំងអស់គ្នាផងសង្ឃឹមថា នឹងមានឈុតបែបនេះក្នុងភាពយន្តខ្មែរយើងក្នុងពេលឆាប់ៗនេះ។
ក្រៅពីការងារបង្ហាញម៉ូដមិនត្រឹមតែប៉ុណ្ណោះ មួយរយៈពេលចុងក្រោយនេះ ទឹម រដ្ឋា កាន់តែមានភាពមមាញឹកជាមួយការងារខ្លាំងជាងមុនគួរឱ្យកត់សម្គាល់ មិនថាថតខ្សែភាពយន្ត ថតស្ពត ឬថតសម្អាងការជាដើម៕