កាលពីយប់ថ្ងៃទី27 ខែកញ្ញា ឆ្នាំ2020 កន្លងទៅនេះ ក្រុមបាល់ទាត់ Napoli បានយកឈ្នះលើក្រុម Genoa ក្នុងការប្រកួតបាល់ទាត់លីកកំពូលអ៊ីតាលី (Italy Seria A) ប្រចាំសប្តាហ៍ទី2 របស់ខ្លួន។
ក្រោយពីបញ្ចប់ការប្រកួតនេះ ក្រុមចាញ់ Genoa បានធ្វើតេស្តរកឃើញថា មានកីឡាករ និងបុគ្គលិករបស់ខ្លួន ចំនួន 14រូប មានផ្ទុកកូវីដ-19។ ក្រោយពីតេស្តរកឃើញភ្លាមៗ ក្រុមមួយនេះ បានស្នើសុំទៅខាងគណៈកម្មការរៀបចំការប្រកួតលីកកំពូលអ៊ីតាលី ផ្អាកកការប្រកួតចំនួន 2សប្តាហ៍សិន ព្រោះបុគ្គលិកក្លិបមួយនេះបានជាប់ធ្វើចត្តាឡីស័កទាំងអស់ ដែលធ្វើឱ្យមានវិបត្តិមិនអាចប្រកួតបាន។
យ៉ាងណាមិញ មកទល់នឹងពេលនេះ ខាងរដ្ឋាភិបាលអ៊ីតាលី ក៏ដូចជា Serie A មិនទាន់ធ្វើការសម្រេចចិត្តយ៉ាងណាទេ ដោយកំពុងតែស្វែងរកដំណោះស្រាយល្អមួយ ដើម្បីទប់ស្កាត់ជំងឺកូវីដ-19នេះ៕