យោងតាមប្រភពពី Reuters បានរាយការណ៍ឱ្យដឹងថា Alphabet ដែលជាក្រុមហ៊ុនសម្ព័ន្ធមេ របស់ Google បានឈ្នះក្ដីទល់នឹង សហភាពអឺរ៉ុប លើរឿងរ៉ាវលក់នាឡិកាឆ្លាតវៃ Fitbit កាលពីថ្ងៃអង្គារកន្លងទៅ។
នាឡិកាដៃឆ្លាតវៃ Fitbit ជ្រកក្រោមពាក្យស្លោក “Made by Google” ផលិតដោយ Alphabet នោះ ត្រូវគេចោទប្រកាន់ពីបទបោកប្រាស់ទំនុកចិត្ត ដោយយកឧបករណ៍អេឡិចត្រូនិកមួយនេះធ្វើជាឈ្នាន់ ក្នុងការប្រមូលរាល់ទិន្នន័យ និងឯកជនភាពរបស់អ្នកប្រើប្រាស់ទាំងប៉ុន្មាន សម្រាប់ចែកចាយធ្វើឱ្យទៅជា Google ads ។
អ្នកនាំពាក្យពី Google បានប្រាប់សារព័ត៌មានខាងលើថា “រឿងរ៉ាវ Fitbit data នោះ គឺជាជម្រើសមួយដែលយើងនឹងបំពាក់់វាឱ្យកាន់តែទូលំទូលាយជាងមុនលើ Wear OS។ ក្រៅពីភ្ជាប់នឹង Android App ហើយ អ្នកក៏មានជម្រើសភ្ជាប់នឹង third party តាមរយៈ APIs (application programming interfaces) ប្រសិនបើអ្នកចង់”
សូមរំឭកដែរថា នាឡិកាដៃឆ្លាតវៃ Fitbit ជាប្រភេទឧបករណ៍អេឡិចត្រូនិក fitness trackers ដណ្ដើមបានទីផ្សារប្រមាណជា 3% នៃចំនួនទីផ្សារសរុបក្នុងឆមាសទី1 ឆ្នាំ2020។ បើធៀបគ្នា Apple កំពុងឈរលើគេមានចំណែកទីផ្សារ 29.3% និងបន្តបន្ទាប់ទៀតគឺ Xiaomi, Samsung និង Huawei នេះបើយោងតាមប្រភព International Data Corps៕