ថ្មីៗនេះរបាយការណ៍ពី Counterpoint Research បានប្រកាសឱ្យដឹង ពីចំនួននាំចេញស្មាតហ្វូនរបស់ប្រទេសផលិតស្មាតហ្វូនទាំងអស់នៅទូទាំងពិភពលោក។ ក្នុងនោះគេដឹងថា ប្រទេសចិន ដែលជាប្រទេសផលិតស្មាតហ្វូនធំជាងគេលើពិភពលោក បាននាំចេញស្មាតហ្វូន5G ជាង 140លានគ្រឿងទៅក្រៅប្រទេស ត្រឹមតែរយៈពេល 7ខែ នៃឆ្នាំ2020 ប៉ុណ្ណោះ។
តួលេខនាំចេញស្មាតហ្វូនមាន5G ដ៏ច្រើនសម្បើមបែបនេះ មិនទាន់រាប់បញ្ចូលឧបករណ៍អេឡិចត្រូនិចផ្សេងៗទៀតផង។ យោងតាមប្រភពដដែលបានឱ្យដឹងថា Huawei, Xiaomi, Oppo, Realme និង OnePLus សុទ្ធតែជាក្រុមហ៊ុនខ្នាតយក្ស ដែលទទួលបានការបញ្ជាទិញស្មាតហ្វូនទាំងក្នុង និងក្រៅប្រទេសទាំងអស់។ លើសពីនេះទៀត បច្ចុប្បន្នក្នុងប្រទេសចិនផ្ទាល់ កំពុងមានការសាងសង់ស្ថានីយផ្គត់ផ្គង់ និងចែកចាយដែនសេវា 5G បានចំនួនច្រើនជាង 600,000ទីតាំងហើយ។
សម្រាប់ Apple ដែលគ្រោងនឹងបញ្ចេញ iPhone 12 5G ក៏អាចនឹងធ្វើឱ្យចំនួនសរុបនៃការនាំចេញខាងលើនេះ កើនឡើងបន្ថែមទៀតផងដែរ នាដំណាច់ឆ្នាំ2020 ខាងមុខនេះ៕