«Despacito» ជាបទចម្រៀងដែលកំពុងល្បីល្បាញទូទាំងពិភពលោកនាពេលបច្ចុប្បន្ននេះ ដែលបទនេះ បកស្រាយជាភាសាអេស្ប៉ាញ និងច្រៀនដោយតារាចម្រៀងប្រុស Luis Fonsi និង Daddy Yankee ជាពិសេសគឺបទនេះបានជាប់ចំណាត់ថ្នាក់លេខរៀងកំពូលនៅក្នុងតារាង Billboard។
អ្វីដែលគេចាប់អារម្មណ៍ទៅលើបទចម្រៀងនេះគឺ តួស្រី ដែលមានរាងសិចស៊ី តូចច្រឡឹង ស្រស់ស្អាត និងទាក់ទាញ រហូតដល់ក្រុមអ្នកលេងបណ្ដាញសង្គមតើជាចម្ងល់ និងចង់ដឹងថា នាងគឺជានរណាគេ?
យោងតាមការចុះផ្សាយរបស់ Daily Mail បានឲ្យដឹងថា នាង Zuleyka Rivera គឺជាអតីតបវរកញ្ញា Miss Universe 2006 ជនជាតិព័រតូរីកូ មានវ័យ 29 ឆ្នាំ។ នៅឆ្នាំ 2006 នាងមានអាយុ 18ឆ្នាំ បានឈ្នះការប្រកួតបវរកញ្ញា Miss Universe Puerto ក៏ប៉ុន្ដែនាងបានក្លាយខ្លួនជាតារាបង្ហាញម៉ូដ ដែលមានសម្រស់ស្រស់ស្អាតជាងគេនៅក្នុងតំបន់អាមេរិកឡាទីនតាំងពីនាងមានវ័យ 14 ឆ្នាំមកម្ល៉េះ។
ចាប់តាំងពីនាងបានពាក់ម្កុដ Miss Universe 2006 មក នាងបានបាត់មុខពីសិល្បៈអស់រយៈពេលជាច្រើនឆ្នាំ រហូតមកដល់ឆ្នាំ 2013 នាងក៏បានចូលរួមប្រកួតកម្មវិធីប្រឡងរាំ Mira Quien Baila ហើយទទួលបានពានរង្វាន់ពីស្ថានីយ៍ទូរទស្សន៍ផងដែរ ក៏ប៉ុន្ដែនាងមិនត្រូវបានគេចាប់អារម្មណ៍ និងកត់សម្គាល់ថា ជាបវរកញ្ញាឡើយ។ លុះមកដល់ថ្ងៃទី12 ខែមករា ឆ្នាំ2017 នាងក៏បានបង្ហាញមុខជាថ្មីម្ដងទៀតនៅក្នុងបទចម្រៀងអេស្ប៉ាញខាងលើនេះ ទើបនាងត្រូវបានជនជាតិអេស្ប៉ាញស្គាល់អត្តសញ្ញាណច្បាស់តែម្តង។
គួរបញ្ជាក់ផងដែរថា តារាស្រីរូបនេះបានបញ្ចប់ការសិក្សានៅសាលា New York Acting School ហើយកំពុងមានអាជីពជាតារាសម្ដែងនៅក្នុងប្រទេសម៉ិកស៊ិកូ៕