តាមប្រភពជិតស្និទនៅសង្វៀន UFC បានប្រកាសព័ត៌មានបែកធ្លាយមួយថា Conor McGregor កីឡាករប្រដាល់ក្បាច់គុនចម្រុះ MMA នឹងមានការប្រកួតជាមួយនឹងស្តេចប្រដាល់ហ្វីលីពីន Manny Pacquiao កើតឡើង នាពេលឆាប់ៗខាងមុខនេះ ហើយការប្រកួតនោះ គឺជាការប្រកួតប្រដាល់សកល។
ទោះបីជាមិនមានជំនាញខ្លាំងខាងប្រដាល់សកលក៏ពិតមែន ក៏ប៉ុន្តែកីឡាករអាមេរិកសញ្ជាតិ កូឌីវ័រ រូបនេះ បានប្រកាសថា រូបគេមិនខ្លាចគូប្រកួតរបស់ខ្លួនឡើយ ដោយសន្យាថា នឹងវាយឱ្យបានខ្លាំងក្លានៅថ្ងៃប្រកួត។ ទោះបីជាបានបញ្ជាក់យ៉ាងច្បាស់ៗបែបនេះក្តី តែគេនៅមិនទាន់ដឹងអំពីកាលបរិច្ឆេទពិតប្រាកដនៃការប្រកួតនេះនៅឡើយ ដោយត្រូវរង់ចាំការប្រកាសជាផ្លូវការជាមុនសិន ។
គួរបញ្ជាក់ដែរថា McGregor និង Pacquiao សុទ្ធតែជាកីឡាករដែលធ្លាប់ឡើងសង្វៀនប្រដាល់សកលជាមួយ Floyd ម្ដងម្នាក់រួចមកហើយ។ ដោយកាលនោះ រូបគេទាំង2 សុទ្ធតែបរាជ័យទាំងអស់ ប៉ុន្តែទទួលបានតម្លៃខ្លួនយ៉ាងច្រើន៕
ប្រភព៖ dailymail