ថ្មីៗនេះព្រលានយន្តហោះធំជាងគេ និងទំនើបជាងគេ របស់ប្រទេសសិង្ហបុរី បានប្រកាសដាក់ឱ្យដំណើរការម៉ាស៊ីនសម្អាតស្វ័យប្រវត្តិ ដែលរចនាឡើងដោយមានរូបរាងជា រ៉ូបូត ដោយចែកជាកម្រិតសមត្ថភាពទាំង5 របស់វា និងបន្តចែកជា 3ប្រភេទទៀតគឺ ប្រភេទប្រមូល និងសម្អាតទូទៅ, ប្រភេទអាចលើកទម្ងន់បានច្រើនបំផុត 660គីឡូក្រាម និងប្រភេទផ្តល់ព័ត៌មានទូទៅ។
យោងតាមវេបសាយផ្លូវការរបស់ changiairport បានរំលេចមុខងារទំនើបៗខ្លះ ពីម៉ាស៊ីនសម្អាតស្វ័យប្រវត្តិខាងលើមានដូចជា៖ ប្រភេទទី1 អ្នកធ្វើដំណើរអាចចុចនៅលើខ្លួនរបស់រ៉ូបូត ឬស្គែន QR Code រួចហើយវានឹងលោតចូលគេហទំព័រមួយ ដែលមានរៀបរាប់ពីសំណួរដែលអ្នកចង់បាន។ ទី2 ជាប្រភេទអាចផ្ទុកសំណល់ អាចលើកអីវ៉ាន់ និងសម្អាតបាន ដោយអ្នកគ្រាន់តែឈរក្បែរវា ហើយបញ្ជាឱ្យវាលើកជាការស្រេច និងទី3 ជាប្រភេទផ្តល់ព័ត៌មានទូទៅ៕