”COVID-19 layer” នឹងក្លាយជាមុខងារថ្មី 1ទៀតនៅលើកម្មវិធី Google Maps ដែលក្រុមហ៊ុនបានធ្វើការចុះផ្សាយនៅលើប្លុករបស់ខ្លួនកាលពីពេលថ្មីៗនេះ។
ប្រភពច្បាស់ការណ៍ខាងលើ ក៏បានបញ្ជាក់បន្ថែមទៀតថា រាល់ទិន្នន័យដែលយកមកដាក់លើមុខងារថ្មីនេះ បានមកពីរបាយការណ៍ជាក់លាក់របស់ WHO, ស្ថាប័នសុខាភិបាលផ្លូវការជាច្រើន របស់ប្រទេសដែលមាននៅក្នុងតារាងនៃកម្មវិធី Google និងបានមកពីភ្នាក់ងារពិសេសនៃស្ថាប័នសុខាភិបាលគ្រប់អង្គភាព។
គោលបំណងនៃការធ្វើកំណែអាប់ដែតបន្ថែមនេះ Google ចង់ឱ្យអ្នកប្រើប្រាស់ទទួលបានព័ត៌មានជាក់លាក់នៅកន្លែងតែមួយ និងបង្ការខ្លួនកុំឱ្យឆ្លងវីរុស ពេលចង់ទៅកន្លែងណាមួយ។ រីឯរបៀបប្រើងាយៗគឺ
-បើពណ៌ប្រផេះ គឺតិចជាង 1នាក់
-បើពណ៌លឿង គឺនឹងមានចាប់ពី 1 ដល់ 10នាក់
-បើពណ៌ទឹកក្រូច គឺនឹងមានចាប់ពី 10 ទៅ 20នាក់
-បើពណ៌ទឹកក្រូចចាស់ គឺនឹងមានចាប់ពី 20 ទៅ 30នាក់
-បើពណ៌ក្រហម គឺចាប់ពី 30 ទៅ 40នាក់
ហើយបើពណ៌ក្រហមក្រម៉ៅវិញ គឺចាប់ពី 40នាក់ឡើងទៅ។
មុខងារនេះអាចអាប់ឌែតបាន ទាំងលើ iOS និង Android៕