អាណាព្យាបាលគ្រប់គ្នាសុទ្ធតែចង់ឱ្យកូនរបស់គាត់កើតមកក្លាយជាមនុស្សដែលមានសមត្ថភាពខ្ពស់ ឬក្លាយជាមនុស្សឆ្លាត។ មានអ្នកខ្លះខំប្រឹងគ្រប់មធ្យោបាយតាំងពីកូននៅក្នុងពោះតាមរយៈការស្វែងរកចំណីអាហារល្អៗដែលគេជឿថាអាចធ្វើឱ្យកូនឆ្លាតបាន ហើយអ្នកខ្លះទៀតខំប្រឹងបំប៉ន ឬធ្វើរឿងជាច្រើនទៀតដល់កូនតូចដើម្បីឱ្យពួកគេឆ្លាត។
ថ្មីៗនេះអង្គការ Unicef ប្រចាំនៅកម្ពុជាបានបង្ហាញឱ្យដឹងថារឿងងាយមួយដែលអាចធ្វើឱ្យធ្វើឱ្យកូនតូចរបស់លោកអ្នកក្លាយជាមនុស្សឆ្លាត គឺការបំបៅដោះដោយផ្ទាល់។ Unicef បានបង្ហាញថា ក្មេងតូចពិន្ទុ IQ ពី 3 ទៅ 4 ពិន្ទុឯណោះ។ តែទោះបីជាយ៉ាងណាក៏ដោយក៏គេសង្កេតឃើញថាដោយសារកត្តាការងារបានធ្វើឱ្យម្តាយជាច្រើនបាននៅកម្ពុជាកំពុងជួបឧបសគ្គក្នុងការបំបៅកូន។
យោងតាមការបង្ហាញរបស់ Unicef ដដែលបានបង្ហាញផងដែរថា អត្រានៃការបំបៅទឹកដោះម្តាយតែមួយគត់ធ្លាក់ចុះក្នុងចំណោមម្តាយដែលរស់នៅទីក្រុង ព្រោះតែបញ្ហាការងារ។ ដោយសារតែមានការផ្លាស់ប្តូរទម្លាប់នៃការរស់នៅ ស្របពេលដែលស្ត្រីទទួលបានចំណេះដឹងខ្ពស់ ធ្វើឱ្យម្តាយជាច្រើនបានផ្លាស់ប្តូរពីភាពជាស្ត្រមេផ្ទះដែលរង់ចាំមើលថែកូន ទៅជាអ្នកបម្រើការងារសំខាន់ៗនៅក្នុងក្រុមហ៊ុន អង្គការ និងស្ថាប័នរដ្ឋសំខាន់ៗ ដែលធ្វើឱ្យពេលបំបៅកូនរបស់ពួកគាត់ត្រូវបានកាត់បន្ថយ៕