នៅថ្ងៃទី21 ខែកញ្ញា ឆ្នាំ2020 នេះ មហាជនជាច្រើនមានការភ្ញាក់ផ្អើលជាខ្លាំង ក្រោយឃើញលោក ជា វិបុល កោរសក់បួស នៅវត្តនិគ្រោធវ័ន ហៅវត្ត គល់ទទឹង មើលទៅទឹកមុខពិតជាជ្រះថ្លាខ្លាំងណាស់។ ពិធីករល្បីមួយរូបនេះ បានសម្រេចចិត្តបួសក្រោយពេលបញ្ចប់ដំណើរកម្សាន្ដនារដូវកាលបុណ្យភ្ជុំបិណ្ឌនៅលើកោះសង្សារ និងកន្លែងផ្សេងទៀតក្នុងទឹកដីខេត្តកំពត មើលទៅពិតជាពោរពេញដោយក្តីសប្បាយរីករាយខ្លាំងណាស់។
បន្ទាប់ពីបានបំបួសនាគមកហើយ អ្នកនាង គង់ សុជាតិ បានបង្ហោះរូបភាពជាច្រើនសន្លឹកនៃពិធីបំបួសនោះ ហើយភ្ជាប់សារបញ្ជាក់ថា “សូមឱ្យសទ្ធាបុណ្យនៃការបួសរបស់លោកបង បានជាផលបុណ្យអោយបានជាកុសលដ៏ថ្លាថ្លៃ និងបានជាការលើកស្ទួយព្រះពុទ្ធសាសនា”។ គង់ សុជាតិ ក៏បានប្រាប់បន្ថែមនៅក្នុង comment នៃផុសនេះថា “តេគុណម្ចាស់ សាងភ្នួសសងគុណឪពុកម្ដាយ”។ ក្រោយឃើញបែបនេះ អ្នកប្រើប្រាស់ ក្នុងបណ្តាញសង្គមហ្វេសប៊ុកជាច្រើន បានបង្ហាញពីអារម្មណ៍ថា ៖ សាធុ សាធុ សាធុ, ជ្រះថ្លាណាស់, ប្រពៃណាស់លោកប្អូន, សូមចម្រើនក្នុងព្រះពុទ្ធសាសនា។
យ៉ាងណាមិញ មូលហេតុនៃការសាងភ្នួសភេទជាព្រះសង្ឃរបស់លោក ជា វិបុល គឺមិនទាន់មានការបញ្ជាក់ច្បាស់លាស់ នៅឡើយនោះទេ លោក ជា វិបុល បួសជាសង្ឃចាកចោលអ្នកនាង គង់ សុជាតិ ក្នុងរយៈពេលយូរប៉ុណ្ណានោះទេ។ អ្នកនាងបានត្រឹមតែបញ្ជាក់ប្រាប់អ្នកគាំទ្រថា ស្វាមីបួសលាបំណន់ និង ដើម្បីសងគុណដល់ឳពុកម្ដាយ ចំណែកការបួសប៉ុន្មានថ្ងៃស្រេចលើលោក ជា វិបុល ប៉ុណ្ណោះ។ តែអ្នកនាងថា បួសមិនយូរទេ ដោយសារតែលោក ជា វិបុល ការងារច្រើន និង គ្រាន់តែចង់បួសរយៈពេលខ្លីភ្ជាប់និស្ស័យ៕
ដូចនេះដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនារូបភាព និងវីដេអូខាងក្រោមនេះ ៖