ក្មេងប្រុសអាយុ 17ឆ្នាំ សញ្ជាតិសិង្ហបុរីម្នាក់ ត្រូវបានសារព័ត៌មាន CNA ចុះផ្សាយដោយបានរៀបរាប់ពីការប្រើវិធីសាស្រ្តឆ្លាតវៃរបស់គេ ដើម្បីបន្លំភ្នែកក្រុមហ៊ុនផ្តល់សេវាកម្មដឹកអ្នកដំណើរ ComfortDelGro ដែលមានសេវាភ្ជាប់ជាមួយ Apps លើទូរស័ព្ទដៃ។
សារព័ត៌មានដដែលនោះបានឱ្យដឹងបន្ថែមថា ក្មេងប្រុសមិនបញ្ចេញឈ្មោះនោះ បានប្រើ វិធីសាស្រ្ត NETS Click method ចែកចាយលើ Telegram group មួយ ឈ្មោះ SG Hitch ដែលមានអតិថិជនរង់ចាំស្រាប់ ឲ្យតែមានការផ្សាយពាណិជ្ជកម្មជិះតាក់ស៊ី តម្លៃធូរៗថ្លៃ ឱ្យបង្ហាញតែជាមួយនឹងកម្មវិធី ComfortDelGro App។
តំណភ្ជាប់ទៅនឹង Apps ហៅតាក់ស៊ី ក្មេងប្រុសនោះ មានសមត្ថភាពអាចភ្ជាប់វា តទៅនឹងសេវាបង់ប្រាក់តាមរយៈកាតឥណពន្ធ (debit card) ដូចជា Visa, Master ជាដើម ដោយតម្រូវឱ្យជិះ បង់ 2ដង។ មុនដំបូង បង់ហើយមិនឃើញ e-receipt អ្វីឡើយ ហើយក៏បង់ម្ដងទៀតទើបចូលដល់ប្រព័ន្ធបង់ប្រាក់របស់ក្រុមហ៊ុន។ ដូចនេះ គេអាចយកលុយពី Clientsទាំងនោះដោយមិនចាំបាច់ឆ្លងកាត់ក្រុមហ៊ុន 1កាក់ឡើយ។
ការកក់តាក់ស៊ី និងការបង់ប្រាក់ដែលមានបញ្ហានោះ គេរកឃើញថា មានជាង 117ករណី ហើយថែមទាំងអាចបន្លំយកប្រាក់ពីវិធីខាងលើ បានប្រមាណជិត 2,600ដុល្លារសិង្ហបុរី ត្រឹមតែរយៈពេលមិនដល់ 1ឆ្នាំផង។
រឿងរ៉ាវនេះកើតឡើង បន្ទាប់ពីមាន feedback ពីអ្នកជិះ រឿងបញ្ហាបង់ប្រាក់(error) ដែលតម្រូវឱ្យបង់ដល់ទៅ 2ដង។ ក្រោយឈានដល់ការចាប់ខ្លួន ក្មេងប្រុសនោះ ត្រូវប្រឈមនឹងតុលាការកាត់ទោសឱ្យពន្ធនាគារ 10ឆ្នាំ ពីបទប្រព្រឹត្តបទឧក្រិដ្ឋកម្មអ៊ីនធើណិត។ របាយការណ៍ពីក្រុមហ៊ុនបានឱ្យដឹងថា ខ្លួនបានខាតបង់ប្រាក់ អស់ជាង 2,598ដុល្លារសិង្ហបុរីឯណោះ៕