លោក Quique Setien អតីតគ្រូបង្វឹកក្លិប FC Barcelona កំពុងតែរៀបចំដាក់ពាក្យបណ្តឹង ដើម្បីប្តឹងទៅលើអតីតក្លិបរបស់ខ្លួន ក្រោយពីមិនពេញចិត្តនឹងការបណ្តេញលោកចេញពីក្រុមដោយខុសក្បួនច្បាប់។
គួរឱ្យដឹងដែរថា លោក Quique Setien ដែលត្រូវបានក្លិបខាងលើ បណ្តេញចេញពីតំណែង តាំងតែពីចុងខែសីហាមកនោះ បានធ្វើឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយសារតែលោក ទើបតែបានទទួលសេចក្តីប្រកាស អំពីការបណ្តេញលោកចេញពីតំណែង នៅពេលនេះ។
លោក Setien បានបញ្ជាក់បន្ថែមទៀតថា ករណីនេះ នឹងត្រូវបញ្ជូនទៅមេធាវី ដើម្បីស្វែងរកយុត្តិធម៌ និងបានអះអាងថា នេះជាការគោរពសិទ្ធិដល់គ្រូបង្វឹកគ្រប់គ្នា និងដើម្បីការពារកុងត្រាដែលលោកបានចុះហត្ថលេខាកន្លងមក៕