ការប្រកួតបើករដូវកាលដំបូងនៃក្របខ័ណ្ឌលីកកំពូលអ៊ីតាលី Italy Seria A បានធ្វើឡើងកាលពីយប់ថ្ងៃទី20 ខែកញ្ញា ឆ្នាំ2020 ដោយក្នុងនោះ ក្លិបបាល់ទាត់ Juventus បានយកឈ្នះក្រុម Sampdoria ក្នុងលទ្ធផល 3ទល់នឹង0។
ខ្សែប្រយុទ្ធសញ្ជាតិស្វ៊ីស Dejan Kulusevski ជាអ្នករកគ្រាប់បាល់បើកឆាកបាន ក្នុងការបង្ហាញខ្លួនក្នុងប្រកួតដំបូងឱ្យ Juventus ហើយនៅនាទីបន្ទាប់ កីឡាករ Leonardo Bonucci ជាអ្នកទាត់បញ្ចូលគ្រាប់ទី2 មុនពេល Ronaldo បន្ថែមគ្រាប់ទី3។
ក្រោយបញ្ចប់ការប្រកួតនេះ គ្រូបង្វឹកលោក Andrea Pirli បានបង្ហាញការអរគុណ ក៏ដូចជាការកោតសរសើរចំពោះកីឡាកររូបនេះ ដែលបានបង្ហាញភាពលេចធ្លោក្នុងការប្រកួតលើកនេះ ដែលវាពិតជាស័ក្តិសម ក្នុងនាមជាកីឡាករខ្សែប្រយុទ្ធកំពូលរបស់ក្លិបមែន៕